Zlatan Ibrahimovic ខ្សែប្រយុទ្ធរបស់ Manchester United បានបន្ថែមរូបសាក់ទៀតហើយនៅខាងក្រោយខ្នង ដោយពេលនេះគឺសាក់ពេញខ្នងតែម្ដងគ្មានចន្លោះកន្លែងណាទេ។
កីឡាករសញ្ជាតិស៊ុយអែតបានបង្ហាញរូបសិល្បៈសាក់ថ្មី លើបណ្ដាញសង្គម Twitter របស់ខ្លួនកាលពីម្សិលមិញ និងសរសេរភ្ជាប់ថា៖ "សិល្បៈល្អបំផុត"។ ទល់នឹងពេលនេះ Zlatan មានរូបសាក់១៥ប្រភេទហើយលើដងខ្លួន បើនិយាយពីផ្នែកខាងក្រោយគឺសុះសាច់អស់ហើយ។
យ៉ាងណាជារឿងចាប់អារម្មណ៍មួយ ក្នុងចំណោមរូបសាក់នៅខាងក្រោយខ្នងរបស់ Ibrahimovic គេឃើញមានរូបព្រះកេសទេវតាទាំង៥ ដែលគេសាក់ជាយូរមកហើយ និងជារូបសាក់បែបព្រះពុទ្ធសាសនាពេញនិយមមួយ។ តើរូបនោះមានអត្ថន័យដូចម្ដេច? បើតាមការពន្យល់រូបនោះតំណាងឲ្យធាតុទាំង៥ មាន ខ្យល់ ទឹក ភ្លើង ញាណ និង មេឃ។ ចំពោះជំនឿគេជឿថា អាចជួយឲ្យទប់ស្កាត់ពីជំងឺ ឬបញ្ហាផ្សេងៗតាមផ្លូវងងឹត។
កាលពីឆ្នាំ២០១៥ Zlatan Ibrahimovic ក៏ធ្លាប់បង្ហាញរូបសាក់ជាឈ្មោះអក្សរខ្មែរ "លីដា ឈើយ" និងអក្សរជាច្រើនប្រទេសផ្សេងទៀតនៅលើខ្លួន តែសាក់ទាំងនោះអាចលុបវិញបាននិងតំណាងឲ្យឈ្មោះមនុស្ស១៥នាក់រងគ្រោះដោយសារអត់ឃ្លាន។ មូលហេតុនៃការសាក់លើកនោះគឺ គឺដើម្បីគាំទ្រដល់កម្មវិធីស្បៀងអាហារពិភពលោក (WFP) របស់អង្គការសហប្រជាជាតិ៕ប្រភពមកពីhttp://news.sabay.com.kh/article/1010200#utm_campaign=onpage
0 comments:
Post a Comment