ក្រុមហ៊ុន Yamaha ប្រចាំប្រទេសកម្ពុជាបានប្រកាសថា ក្នុងឆ្នាំ ២០១៧ ការលក់ម៉ូតូរបស់ខ្លួនកើនឡើងទ្វេមួយជាពីរធៀបឆ្នាំ ២០១៦។
លោក គង់ នួន អគ្គនាយកក្រុមហ៊ុន Yamaha Motor បានឲ្យដឹងថា ការពង្រីកដៃគូចែកចាយ រួមទាំងការនាំចូលម៉ូតូថ្មីៗបន្ថែមច្រើន ជាកត្តាជំរុញដល់កំណើនការលក់ម៉ូតូ Yamaha នៅកម្ពុជា។
ទោះបីលោកមិនបង្ហាញទិន្នន័យលក់ជាក់លាក់ ក៏ដូចជាចំណែកទីផ្សារ ក្រុមហ៊ុនដាក់ការរំពឹងខ្ពស់ក្នុងឆ្នាំ ២០១៨ ការលក់ម៉ូតូ Yamaha ក៏នឹងបន្តកើនឡើងបន្ថែមទៀត និងអាចឈានទៅកាន់កាប់ចំណែកទីផ្សារលេខពីរនៅកម្ពុជា។
បើតាមប្រធានគ្រប់គ្រង Yamaha បានពង្រីកដៃគូចែកចាយបាន ២៣ កន្លែង និងបន្តរកដៃគូសហការបន្ថែមទៀត។
លោកគង់ នួន បានបញ្ជាក់ដូច្នេះថា៖ "យើងគ្មានគម្រោងលក់ផ្ទាល់ទេ គឺយើងចង់ធ្វើការជាមួយដៃគូរបស់យើង ដើម្បីជំរុញការលក់ម៉ូតូ Yamaha"។
លោក គង់ នួន ថ្លែងថា៖ "យើងឲ្យតម្លៃខ្ពស់លើដៃគូសហការរបស់យើង ដើម្បីនាំផលិតផលម៉ូតូរបស់យើងចូលក្នុងទីផ្សារអ្នកប្រើប្រាស់"។
ទោះបីយ៉ាងណា លោកលើកឡើងថា ដៃគូទាំងអស់ក៏អាចនាំម៉ូតូប្រេនដទៃមកលក់ ដោយសារក្រុមហ៊ុនយល់ឃើញស្ថានភាពជាក់ស្ដែង។
ថ្មីៗនេះ Yamaha ទើបតែបញ្ចេញលក់ម៉ូតូម៉ូដែលថ្មីមួយទៀតគឺ QBIX ដែលជាម៉ូដែលថ្មីសន្លាងមួយទៀតក្នុងត្រកូលរបស់ Yamaha។
លោកគង់ នួនប្រាប់ថា អតិថិជនត្រូវការម៉ូដែលប្លែកៗតាមវិវត្តន៍សង្គម ទើបក្រុមហ៊ុនបានខិតខំអភិវឌ្ឍទាំងបច្ចេកវិទ្យា និងការច្នៃប្រឌិតរូបរាងម៉ូតូថ្មីៗ ដើម្បីឆ្លើយតបតាមចំណូលចិត្តរបស់អ្នកប្រើប្រាស់៕ប្រភពមកពីhttp://news.sabay.com.kh/article/1010884#utm_campaign=onpage
0 comments:
Post a Comment