Thursday, January 18, 2018

កម្មករ ១០ នាក់បានស្លាប់ បន្ទាប់ពីស្ពានមួយខ្សែបានបាក់ធ្លាក់ចុះទៅក្នុងជ្រោះ canyon ក្នុងប្រទេសកូឡុំប៊ី


កម្មករសំណង់ ១០ នាក់បានស្លាប់បាត់បង់ជីវិត បន្ទាប់ពីស្ពានមួយខ្សែបានបាក់ធ្លាក់ចុះទៅក្នុងជ្រោះ ​canyon ក្នុងប្រទេសកូឡុំប៊ី។ ក្នុងពេលកើតហេតុ​ ជនរងគ្រោះដែលបានស្លាប់បាត់បង់ជីវិតទាំងនោះបានកំពុងតែធ្វើប្រព័ន្ធបង្ហូរទឹកមួយ នៅខាងក្រោមស្ពាន ហើយនៅពេលដែលស្ពាននោះបានបាក់ធ្លាក់ដោយចៃដន្យនោះ គឺពួកគេមិនអាចរត់គេចខ្លួនបានទាន់នោះទេ ទើបត្រូវទទួងរងគ្រោះ ថ្នាក់ដល់ជីវិតដូចនេះ។
បើតាមសំដីរបស់អាជ្ញាធរបានឲ្យដឹងថា​ ក្នុងការដ្ឋានមួយនេះមានកម្មករសរុបចំនួន ២០០ នាក់ តែនៅពេលកើតហេតុនោះកម្មករភាគច្រើនបានឈប់សម្រាក់ដើម្បីញ៉ាំបាយថ្ងៃត្រង់ ដោយឡែកកម្មករចំនួន ៧៥ នាក់ផ្សេងទៀត នៅបន្តការងារទៀត។ យ៉ាងណាក្តីមានតែកម្មករ ១០ ប៉ុណ្ណោះដែលទទួលរងគ្រោះថ្នាក់ ដោយក្នុងនោះមានកម្មករចំនួន ៩ នាក់បានស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ ហើយម្នាក់ទៀតបានស្លាប់ក្រោយពីបញ្ជូនទៅដល់មន្ទីរពេទ្យ។
សូមបញ្ជាក់ថា ស្ពាន មួយខ្សែរនេះមានប្រវែង ៤០៧ ម៉ែត្រ និងមានតម្លៃ ២,៥ លានដុល្លារអាមេរិក ហើយស្ពាននេះគ្រោងនឹងបញ្ចប់ការសាងសង់នៅ ខែ មិនា ខាងមុននេះ ហើយស្ពាននេះត្រូវបានគេសាងសង់ឡើងក្នុងគោលបំណងដើម្បីប្រកួតប្រជែងជាមួយនឹងស្ពានផ្សេងៗទៀត ផងដែរ៕ប្រភពមកពីhttps://khmernotes.com/news/30339


0 comments:

Post a Comment