Thursday, January 18, 2018

តោះទៅស្គាល់ភូមិត្រជាក់ជាងគេបំផុតក្នុងពិភពលោក ដែលមានសីតុណ្ហភាពរហូតដល់ -៦២ អង្សារសេ

រុស្ស៊ី៖ ស្វាគមន៍មកកាន់ភូមិដែលមានអាកាសធាតុត្រជាក់បំផុតក្នុងពិភពលោក ដែលសីតុណ្ហភាពជាមធ្យមនៅក្នុងភូមិនេះគឺ -៥០ អង្សារសេ។ ភូមិដែលជាប់ឯកត្តកម្មជាភូមិត្រជាក់បំផុតក្នុងពិភពលោកនេះមានឈ្មោះថា Siberian ស្ថិតនៅក្នុងតំបន់ Oymyakon ប្រទេសរុស្សី។ បើតាមប្រជាពលរដ្ឋដែលបានឆ្លងកាត់តំបន់នេះបានឲ្យដឹងថាពេលខ្លះសីតុណ្ហភាពនៅក្នុងតំបន់នេះអាចចុះត្រជាក់ ខ្លាំងជាងនេះទៅទៀតគឺធ្លាក់រហូតដល់ – ៦៧ អង្សារសេ។
តែយ៉ាងណាក្តី​មន្ត្រីជំនាញបានចុះទៅពិនិត្យមើលសីតុណ្ហភាព នៅក្នុងរដូវដែលត្រជាក់ខ្លាំងបានរកឃើញថា សីតុណ្ហភាពនៅក្នុងភូមិអាចចុះត្រជាក់ដល់ – ៦២ អង្សារសេ ហើយនៅខែធម្មតា សីតុណ្ហភាពគឺ – ៥០ អង្សាសេ។ បើតាមអាជ្ញាធរប្រចាំនៅក្នុងតំបន់នេះឲ្យដឹងថា ក្នុងភូមិនេះហាក់មិនមានអ្នកមករស់នៅជា លក្ខណៈអចិន្ត្រៃយ៍នោះទេ ហើយមកទល់នឹងពេលនេះវាក្លាយទៅជាតំបន់ទេសចរណ៍ដ៏មានភាពទាក់ទាញមួយផងដែរ៕ប្រភពមកពីhttps://khmernotes.com/news/30230

0 comments:

Post a Comment