Thursday, January 18, 2018

ខ្សែប្រយុទ្ធ Theo Walcott បានផ្ទេរទៅកាន់ក្លឹបស្ករគ្រាប់ Everton ជាផ្លូវការហើយកាលពីម្សិលមិញនៅក្នុងតម្លៃផ្ទេរ 20លានផោន

ខ្សែប្រយុទ្ធ Theo Walcott របស់ក្លឹបកាំភ្លើងធំ Arsenal បានផ្ទេរទៅកាន់ក្លឹបស្ករគ្រាប់ Everton ជាផ្លូវការហើយកាលពីម្សិលមិញ នៅក្នុងតម្លៃផ្ទេរ 20លានផោន។

អតីតខ្សែប្រយុទ្ធ Theo Walcott របស់ក្លឹបកាំភ្លើងធំ Arsenal បានរួមរស់ជាមួយនឹងក្លឹបយក្សរបស់ទីក្រុង London នេះអស់រយៈពេល 12 ឆ្នាំ។ កាលដែល Walcott សម្រេចចិត្តចាកចេញពីក្លឹបកាំភ្លើងធំ Arsenal នេះដោយសារតែខ្សែប្រយុទ្ធសញ្ជាតិអង់គ្លេសរូបនេះ ក្នុងមួយរយៈចុងក្រោយនេះមិនសូវបានបង្ហាញខ្លួនអោយក្លឹបកាំភ្លើងធំ Arsenal ធ្វើអោយរូបគេមិនសូវសប្បាយចិត្ត ដោយកាលមិនបានបង្ហាញខ្លួនអោយក្លឹបកាំភ្លើងធំ Arsenal នេះអាចនឹងធ្វើអោយប៉ះពាល់ដល់ការជាប់ឈ្មោះក្នុងបញ្ជីឈ្មោះកីឡាករជម្រើសជាតិអង់គ្លេសដែលនឹងត្រូវចូលរួមប្រកួតពានរង្វាន់ World Cup 2018 នៅក្នុងប្រទេសរុស្សី។
អតីតខ្សែប្រយុទ្ធ Theo Walcott របស់ក្លឹបកាំភ្លើងធំ Arsenal រូបនេះបានបង្ហាញខ្លួនអោយក្លឹបកាំភ្លើងធំ Arsenal បាន 397 ប្រកួត ដោយសុតបញ្ចូលទីបានចំនួន 108 គ្រាប់ ហើយជួយក្លឹបកាំភ្លើងធំ Arsenal ឈ្នះពានរង្វាន់ FA Cup បានចំនួន 3 ដង។ ខ្សែប្រយុទ្ធ Theo Walcott បានផ្ទេរជាផ្លូវការទៅកាន់ក្លឹបស្ករគ្រាប់ Everton កាលពីម្សិលមិញនៅក្នុងតម្លៃផ្ទេរ 20លានផោន ជាមួយនឹងកុងត្រារយៈពេល 5 ឆ្នាំ។ ហើយនៅក្នុងថ្ងៃនេះរូបគេបានចូលរួមហ្វឹកហាត់ជាមួយនឹងក្លឹបស្ករគ្រាប់ Everton ដើម្បីត្រៀមប្រកួតនៅក្នុងសប្ដាហ៍នេះ៕ប្រភពមកពីhttps://sports.khmernotes.com/news/4452

0 comments:

Post a Comment