Wednesday, January 17, 2018
Home »
ពត័មានជាតិ
» ជនសង្សយ័ប្រុស ស្រី២នាក់ត្រូវបាននគរបាលក្រុងព្រះសីហនុចាប់ខ្លួនរឿងគ្រឿងញៀន
ជនសង្សយ័ប្រុស ស្រី២នាក់ត្រូវបាននគរបាលក្រុងព្រះសីហនុចាប់ខ្លួនរឿងគ្រឿងញៀន
ខេត្តព្រះសីហនុ-លោកឧត្តមសេនីយ៍ទោជួន ណារិន្ទស្នងការនគរបាលខេត្តព្រះសីហនុឲ្យដឹងថា នៅយប់ថ្ងៃទី៣០ តុលា ឆ្នាំ២០១៧ វេលា ម៉ោង ២១ និង ៣០ នាទី កម្លាំងអធិការដ្ឋាន នគរបាលក្រុង បានចុះបង្រ្កាបបទល្មើសគ្រឿងញៀនមួយករណី ឃាត់ខ្លួនជនសង្ស័យ០២នាក់ ស្ថិតនៅក្រុម ១៤ ភូមិ ០៥ សង្កាត់៤ ក្រុង.ខេត្តព្រះសីហនុ ។
*១-ជនសង្ស័យឈ្មោះ គង់ និមល ភេទ ស្រី អាយុ ២៥ ឆ្នាំ មុខរបរ មិនពិតប្រាកដ ស្នាក់នៅក្រុមទី ១៤ ភូមិ ០៥ សង្កាត់លេខ ៤ ក្រុង-ខេត្តព្រះសីហនុ។
*២-ជនសង្ស័យឈ្មោះ លាង ភក្តី ភេទប្រុស អាយុ ២១ ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅ ក្រុម ១៤ ភូមិ ០៥ សង្កាត់ ០៤ ក្រុង-ខេត្តព្រះសីហនុ
វត្ថុតាងរួមមាន
*ថ្នាំញៀនមេតំហ្វេតាមីន ៥កញ្ចប់
*ទូរសព្ទ័ ០១ គ្រឿង។ប្រតិបត្តិការនេះដឹកនាំដោយលោក អនុសេនីយ៍ឯក តាក រៀម អធិការរង នៃអធិការដ្ឋាននគរបាល ក្រុងព្រះសីហនុ៕ប្រភពមកពីhttp://www.newsreader.today/?p=10477
0 comments:
Post a Comment