Thursday, January 18, 2018
បើកការប្រកួតកីឡាបាល់ទាត់យុវជនU19ខេត្តព្រះសីហនុ
ក្រុងព្រះសីហនុ-រសៀលថ្ងៃ អាទិត្យ ទី 10 ខែ កញ្ញា ឆ្នាំ 2017 នៅ មជ្ឈមណ្ឌល កីឡាស្តារក្រោន បានប្រារព្ធបើកកម្មវិធី ប្រកួតកីឡាបាល់ទាត់ ដណ្តើមពានរង្វាន់ យុវជន សន្តិភាព U.19 ខេត្តព្រះសីហនុ ក្រោមវត្តមានលោកឧត្តមសេនីយ៍ទោជួននណារិន្ទ ស្នងការនគបាលខេត្តព្រះសីហនុ លោក Leonando Victorino គ្រូបាល់ទាត់ជំរើសជាតិកម្ពុជា លោក Fernando Victorino គ្រូអ្នកចាំទីជំរើសជាតិ ព្រមទាំង មន្រ្តីមកពីសហព័ន្ធកីឡាបាល់ទាត់កម្ពុជា និងសហការី ភ្ញៀវ កិត្តិយស អញ្ជើញ មកពីការិយាល័យអប់រំក្រុងព្រះសីហនុ ព្រមទាំងក្រុមបាល់ទាត់ចំនួន12 ក្រុម ព្រមទាំងវត្តមានអ្នកគាំទ្រ ក្រុម ច្រើនកុះករ។ថ្លែងក្នុងពិធីបើកការប្រកួតបាល់ទាត់នេះ លោក ឧត្តមសេនីយ៍ទោ ជួន ណារិន្ឋ គូសបញ្ជាក់ថា កីឡាគឺជាផ្នែកមួយដ៏សំខាន់ដែលមនុស្សគ្រប់រូប ត្រូវការដោយពុំអាចខ្វះបាន លើសពីនេះកីឡាក៏នាំមកនូវមិត្តភាព ចំណងសាមគ្គីភាព រវាងមនុស្សម្នាក់ទៅមនុស្សម្នាក់ពីសង្គមមួយទៅសង្គមមួយ ជាពិសេសបានធ្វើអោយយុវជនជៀសឆ្ងាយពីគ្រឿងញៀនផងដែរ ។
សូមបញ្ជាក់ផងដែរថា ពិធីបើកការប្រកួតកីឡាបាល់ទាត់ពានរង្វាន់លោកឧត្តមសេនីយ៍ទោជួន ណារិន្ទស្នងការនគរបាលខេត្តព្រះសីហនុ លើកទី២ ឆ្នាំ២០១៧ នៅតារាងបាល់ទាត់ស្តារក្រោនសង្កាត់លេខ៤ក្រុងព្រះសីហនុ ធ្វើឡើងក្រោមប្រធានបទប្រយុទ្ធប្រឆាំងគ្រឿងញៀន ការគោរពច្បាប់ចរាចរណ៍។បើតាមគណកម្មការរៀបចំការប្រកួតអោយដឹងថា ការប្រកួតបើកឆាកនឹងចាប់ផ្តើមពីល្ងាចថ្ងៃ១០កញ្ញា២០១៧នេះ រហូតដល់ថ្ងៃ២៤ខែកញ្ញាឆ្នាំ២០១៧ដោយមានក្រុមកីឡាបាល់ទាត់មហាជនចំនួន១២ក្រុមចែកចេញជា២ពូលចូលរួមប្រកួត ៕ប្រភពមកពីhttp://www.newsreader.today/?p=8360
0 comments:
Post a Comment