Thursday, January 18, 2018

Chelsea ទម្លាក់​​ Norwich ចេញ​ពី​ FA Cup​ ទោះ​មាន​គ្នា​តែ​៩​នាក់​

Chelsea ទី​បំផុត​បាន​ទម្លាក់​ Norwich City ចេញ​ពី​ពាន​​ FA Cup ដើម្បី​ឡើង​ទៅ​ជុំ​ទី​៤​ជា​មួយ​ក្រុម​ខ្លាំង​ៗ​ផ្សេង​ទៀត​ដោយ​ការ​ទាត់​បាល់​ប៉េណាល់ទី​យ៉ាង​តានតឹង​បំផុត។


កាល​ពី​ជើង​ទី​មួយ​ក្រុម​ទាំង​ពីរ​បញ្ចប់​ក្នុង​លទ្ធផល​ ០-០ ទើប​តម្រូវ​ឲ្យ​មាន​ការ​ប្រកួត​ឡើង​វិញ​មួយ​ជើង​ទៀត។​ ជំនួប​នៅ​កីឡដ្ឋាន​ Stamford Bridge ម្ចាស់​ផ្ទះ​មាន​ឱកាស​ទាត់​នាំ​មុខ​មុន​នៅ​នាទី​​៥៥ ដោយ​កីឡាករ​ Batshuayi។
យ៉ាងណា​ក្រុម​រហស្សនាម​ថា​តោ​ខៀវ​ភ្លាត់​​របូត​បាល់​វិញ​នាទី​ ៩០+៤ តែត​​បញ្ចូល​ទី​ដោយ​កីឡាករ​ Jamal Lewis ធ្វើ​ឲ្យ​ការ​ប្រកួត​ត្រូវ​អូស​បន្លាយ​ពេល​បន្ថែម​ដើម្បី​រក​អ្នក​ឈ្នះ។​ នៅ​វគ្គ​ថែម​ម៉ោង​១៥​នាទី​២​ដង​ Chelsea បាន​បាត់​បង់​កីឡាករ​២​នាក់​ដោយសារ​កាត​ក្រហម​គឺ Pedro នាទី​១១៧ និង​ Morata នាទី​១២០។
ទោះ​សល់​គ្នា​៩​នាក់​ក្ដី​ តែ​ក្រុម​លោក​ Antonio Conte នៅ​តែ​​យក​ឈ្នះ​ដោយ​ការ​ទាត់​បាល់​ប៉េ​ណាល់​ទី​កាត់​សេចក្ដី​ក្នុង​​​លទ្ធផល​ ៥-៣ ចំពោះ​មុខ​អ្នក​គាំទ្រ​ប្រមាណ​ ៣៩៦៨៤នាក់៕ប្រភពមកពីhttp://news.sabay.com.kh/article/1008733#utm_campaign=onpage



0 comments:

Post a Comment