សម្រាប់ Notch Design ដែលត្រូវបានបំពាក់លើ iPhone X គឺជារចនាបទដែលទទួលបានការពេញនិយមខ្លាំងក្នុងវិស័យស្មាតហ្វូន។ ដោយឡែក សម្រាប់មនុស្សមួយចំនួនយល់ឃើញថា រចនាបទនេះគឺជារឿងធម្មតាប៉ុណ្ណោះ ឯខ្លះទៀតយល់ឃើញថា រចនាបទនេះគឺពិតជាអស្ចារ្យ និងឆ្លុះបញ្ចាំងឲ្យឃើញនូវអនាគត។
ថ្វីបើ Notch Design បានក្លាយទៅជាទីចាប់អារម្មណ៍របស់អ្នកប្រើប្រាស់មែនពិត តែទំហំរបស់វានៅតែជាបញ្ហាដដែល។ យោងតាមសេចក្ដីថ្លែងការដែលទើបតែចុះផ្សាយនាពេលថ្មីៗនេះ បានបង្ហាញថា ក្រុមហ៊ុន Apple កំពុងអភិវឌ្ឍន៍លើមុខងារការពារសុវត្ថិភាពដូចជា Face ID ជាដើម ហើយជាលទ្ធផល sensor ស្កេនមុខនេះ និងកាមេរ៉ាមុខ អាចនឹងត្រូវបានដាក់បញ្ចូលគ្នាតែម្ដង ពោលគឺមិនចាំបាច់ប្រើប្រាស់ sensor ពីរនោះទេដោយ sensor មួយនេះអាចស្កេនមុខបាន និងថតបានដូចគ្នាដែរ។ កាលដែលក្រុមហ៊ុន Apple សម្រេចធ្វើបែបនេះ គឺដើម្បីឆ្លើយតបទៅនឹងអតិថិជនទាក់ទងទៅនឹងបញ្ហាទំហំនៃ Notch Design។
ខាងក្រោមនេះគឺជាផ្នែកដ៏សំខាន់បំផុតនៅក្នុងសេចក្ដីថ្លែងការរបស់ក្រុមហ៊ុន Apple៖
“យោងតាមឧស្សាហកម្មស្មាតហ្វូន បានលើកឡើងថា ក្រុមហ៊ុន Apple បាននឹងកំពុងមានគម្រោងពង្រឹងមុខងារស្កេនមុខឲ្យបានត្រឹមឆ្នាំ2019។ មិនតែប៉ុណ្ណោះ Notch Design ក៏ត្រូវបានអភិវឌ្ឍន៍ដែរ ពោលគឺនឹងមានសភាពតូចជាងមុនទៅទៀត។”
យោងតាមគម្រោងការនេះ អាចឲ្យយើងមើលឃើញពីអនាគតរបស់ iPhone ថាអស្ចារ្យប៉ុណ្ណា។ មួយវិញទៀត Face ID មិនត្រឹមតែត្រូវការម៉ូឌុលមួយប៉ុណ្ណោះទេ ពោលគឺវាតម្រូវឲ្យមានអ៊ីនហ្វ្រារ៉េដកាមេរ៉ា និងឧបករណ៍បញ្ចាំងពន្លឺផងដែរ។ ទោះជាយ៉ាងណា យើងនៅមិនទាន់ទទួលបានការបញ្ជាក់ណាមួយ រឺវិធីសាស្ត្រដែលក្រុមហ៊ុន Apple សម្រេចបានទាក់ទងទៅនឹងគំនិតនេះទេ អ្វីដែលយើងដឹងនៅពេលនេះគឺក្រុមហ៊ុន Apple នឹងសម្រេចវាឲ្យបាន។ប្រភពមកពីhttps://khmernotes.com/news/30406
0 comments:
Post a Comment