Thursday, January 18, 2018

អគ្គីភយ័ឆេះអាគារកម្ពស់២៧ជាន់នៅប្រទេសអង់គ្លេស


ប្រទេសអង់គ្លេស-បណ្តាញផ្សព្វផ្សាយអន្តរជាតិផ្សាយនៅថ្ងៃ១៤មិថុនា២០១៧នេះថា អគ្គីភយ័បានឆេះបំផ្លាញអាគារមួយមានកម្ពស់២៧ជាន់មានឈ្មោះថា Grenfell Tower ស្ថិតនៅក្នុងសង្កាត់ North Kensington ភាគខាងលិច ទីក្រុងឡុងដ៍ប្រទេសអង់គ្លេស កាលពីវេលាម៉ោង ១និង១៦នាទីយប់ (ម៉ោងក្នុងតំបន់)។ សមត្ថកិច្ចផ្នែកពន្លត់អគ្គីភ័យមានគ្នាច្រើនជាង២០០នាក់ កំពុងស្ថិតនៅកន្លែងកើតហេតុ ដើម្បីជួយប្រជាជន នៅអគារក្បែរ ខាងអគារកើតហេតុ ជាមួយនឹងការជម្លៀសចេញផងដែរដើម្បីការពារគ្រោះថ្នាក់ ក្រោយអ្នកជំនាញបាន ព្រមានថា អគារកម្ពស់២៧ជាន់នេះអាចនឹងបាក់រលំ។គេនៅមិនទាន់ដឹងពីមូលហេតុ និងមនុស្សរងគ្រោះនៅឡើយ ក្នុងពេលការសង្គ្រោះកំពុងបន្តធ្វើ៕ប្រភពមកពីhttp://www.newsreader.today/?p=2913

0 comments:

Post a Comment