social communication

កូនប្រុសស៊ូស្រក់ឈាមមិនស្រក់ទឹកភ្នែកដើម្បីការពារជាតិមាតុភូមិ

social communication

យុវជនគឺជាទំពាំងស្នងឬស្សី

social communication

លេងកីឡាជៀសឆ្ងាយពីគ្រឿងញៀន

social communication

ចេះមកពីរៀនមានមកពីរក

social communication

វិជ្ជាជាអាហារប្រាជ្ញាជាអាវុធ

Thursday, January 25, 2018

De Bruyne រ៉ាយរ៉ាប់​អារម្មណ៍​ផ្ទាល់​ខ្លួន ទាក់​ទិន​រឿង Sanchez ផ្ទេរ​ទៅ Man Utd

ខ្សែ​បម្រើ​ប្រយុទ្ធ Kevin De Bruyne ក្នុង​ថ្ងៃ​នេះ បាន​បង្ហាញ​ពី​ចំណាប់​អារម្មណ៍​ខ្លួន​មួយ​ចំនួន​ទាក់​ទង​នឹង​ការ​ផ្ទេរ Alexis Sanchez ទៅ​ក្លឹប​ជិត​ខាង​ខ្លួន Manchester United។

កីឡាករ​បែលហ្សិក​បាន​និយាយ​ថា៖​ "វា​មិន​អី​ទេ ដែល​គេ​​ (Sanchez) មិន​មក​ចូល​រួម​ជាមួយ​យើង ហើយ​ជ្រើស​រើស Manchester United។ យើង​នៅ​មាន​ក្រុម​យើង។ ទោះ​មាន​ ឬ​គ្មាន​គេ យើង​នៅ​តែ​លេង​តាម​របៀប​យើង"។
ខ្សែ​បម្រើ De Bruyne បាន​បន្ត​ទៀត​ថា៖ "តាម​ពិត​ទៅ មាន​កីឡាករ​ល្អ​ៗ​ច្រើន​ទៀត។ បើ​ពួក​គេ​ចង់​ចូល​រួម​ជាមួយ​យើង​មែន ពួក​គេ​នឹង​មក​ហើយ។ ទោះ​ជា​យ៉ាង​ណា បើ​ពួក​គេ​មិន​មក​ទេ ពួក​យើង​នៅ​មាន​កីឡាករ​ច្រើន​ទៀត​នៅ​ក្នុង​ក្រុម​យើង​ដែល​ត្រៀម​ខ្លួន​រួចរាល់ក្នុង​ការ​ជួយ​ក្រុម"។
គួរ​រំលឹក​ផង​ដែរ​ថា Manchester City ត្រូវ​បាន​គេ​រាយការណ៍​ថា​បាន​ព្យាយាម​យ៉ាង​សស្រាក់សស្រាំ​ក្នុង​ការ​តាម​ប្រជែង​ទិញ Alexis Sanchez តាំង​ពី​អំឡុង​ពេល​ទីផ្សារ​ដោះ​ដូរ​ខែ​ក្ដៅ​មក​ម្ល៉េះ។ ទោះ​ជា​យ៉ាង​ណា កាល​ពី​ពាក់​កណ្ដាល​ខែ​នេះ ក្លឹប​បាន​ដក​ខ្លួន​ចេញ​ការ​ប្រជែង​វិញ ក្រោយ​ពី​បដិសេធ​នឹង​តម្លៃ​ផ្ទេរ​ដែល Arsenal ទាមទារ ។ ក្រោយ​មក Sanchez ក៏​បាន​ចូល​រួម​ជាមួយ Manchester United។

កន្លង​មក De Bruyne តែង​តែ​និយាយ​សរសើរ Sanchez ​ជា​រឿយៗ​ ដោយ​ហៅ​កីឡាករ​ស៊ីលី ជា​កីឡាករ​មួយ​យ៉ាង​ល្អ។ នៅ​ពេល​នោះ កីឡាករ​បែលហ្សិក ព្រលយ​ជា​ច្រើន​លើក​ច្រើន​សា​ថា បើ​ Sanchez ចូល​រួម​នឹង Manchester City មែន វា​គឺ​រឿង​មួយ​ដ៏​ល្អ​សម្រាប់​ក្លឹប៕ប្រភពមកពីhttp://news.sabay.com.kh/article/1011484#utm_campaign=onpage

ហ៊ីយ៉ាន់ដាយជ្រុលចង្កូតធ្លាក់លូ ក្រឡាប់ផ្ងាជើង

ខេត្តព្រៃវែង ៖ រថយន្តមួយគ្រឿងម៉ាកហ៊ីយ៉ាន់ដាយ បានជ្រុលចង្កូតធ្លាក់លូ បណ្តាលអោយក្រឡាប់ ហេតុការណ៍នេះបានកើតឡើងនៅយប់ថ្ងៃទី ២៥ ខែមករា ឆ្នាំ២០១៨ វេលាម៉ោងប្រហែល ៤ទាបភ្លឺ ។ នៅចំណុចលូជិតផ្ទះ សំពៅ មាសហេងហេង ភូមិស្វាយអន្ទរទី២ ឃុំស្វាយអន្ទរ ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង លើផ្លូវជាតិ១១ មានរថយន្តមួយគ្រឿងម៉ាកហ៊ិនដាយ ពណ៍ស ស្លាកលេខកំពង់ធំលេខ 3A1415 បានបើកធ្លាក់ចូលលូ បណ្តាលអោយក្រឡាប់ ។ បើកបរដោយឈ្មោះ ស្វាយ ចាន់ថន ភេទប្រុស អាយុ ៣១ឆ្នាំ រស់នៅស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ ដោយមនុស្សពុំមានគ្រោះថ្នាក់ឡើយ មូលហេតុដោយសារអ្នកបើកបរមិនដឹងក្រុមហ៊ុនកកាយផ្លូវដើម្បីដាក់លូ ។ប្រភពមកពីhttps://khmernotes.com/news/31437


រូបមន្តធ្វើឡេម្នាស់ ដើម្បីទទួលបានស្បែកទន់រលោង និងសស្អាតបែបធម្មជាតិ

ម្នាស់ត្រូវបានគេចាត់ទុកជាប្រភេទផ្លែឈើដែលមានគុណប្រយោជន៍ខ្ពស់សម្រាប់សុខភាព និងសម្រស់ ព្រោះថានៅក្នុងផ្លែឈើដែលមានរសជាតិជូរអែមនេះ សម្បូរទៅដោយសារជាតិសំខាន់ៗជាច្រើន ជាពិសេសគឺវីតាមីន C តែម្តង។ ថ្ងៃនេះខ្មែរណូតនឹងប្រាប់អ្នកទាំងអស់គ្នាអំពីរូបមន្តធ្វើឡេលាបស្បែកបែបធម្មជាតិផ្សំពីផ្លែម្នាស់ និងខ្ទិះដូង ដែលមានប្រសិទ្ធភាពខ្ពស់ក្នុងការធ្វើឲ្យស្បែកទន់រលោង និងសស្អាត បែបធម្មជាតិ។ ដើម្បីទទួលបានឡេធម្មជាតិនេះ លោកអ្នកត្រូវការគ្រឿងផ្សំដូចជា៖
១.ម្នាស់ ៤ ចំណិត
២.ខ្ទិះដូង ២ ស្លាបព្រា
ដាក់គ្រឿងផ្សំទាំងពីរនេះចូលក្នុងម៉ាស៊ីនក្រឡុក ហើយក្រឡុកវាឲ្យម៉ត់។ យកឡេនេះមកលាបស្បែក ឲ្យបានជាប្រចាំ។ អ្នកនឹងទទួលបានលទ្ធផលក្នុងរយៈពេលដ៏ខ្លី៕ប្រភពមកពីhttps://khmernotes.com/news/10386

Tuesday, January 23, 2018

សញ្ញាដំបូងទាំង១៥យ៉ាង ដែលបង្ហាញថា កម្រិតជាតិស្ករក្នុងឈាមកំពុងតែកើនឡើង

កម្រិតជាតិស្ករនៅក្នុងឈាមឡើងខ្ពស់ជាបញ្ហាមួយ ដែលអាចនាំលោកអ្នកទៅរកការកើតមានជំងឺធ្ងន់ធ្ងរជាច្រើន ហើយបើក្នុងករណីធ្ងន់ធ្ងរវាអាចបង្កជាប្រភេទជំងឺគ្រោះថ្នាក់ដល់ជីវិតក៏មានដែរ។ ដើម្បីទប់ស្កាត់បញ្ហានេះលោកអ្នក ត្រូវរកដំណោះស្រាយ ខណៈដែលកម្រិតជាតិស្ករទើបតែចាប់ផ្ដើមកើនឡើង។ ហើយដើម្បីដឹងថា កម្រិតជាតិស្ករក្នុង ឈាមចាប់ផ្តើមកើនឡើង សូមលោកអ្នកស្វែងយល់ពីអាការដំបូងដែលបង្ហាញថាកម្រិតជាតិស្ករនៅក្នុងឈាមឡើង ខ្ពស់ទាំង ១៥ ខាងក្រោមនេះ៖
១. ស្រវាំងភ្នែក
២. នោមញឹក
៣. ស្ងួតមាត់
៤. អសមត្ថភាពផ្លូវភេទ
៥. ពិបាកផ្តោតអារម្មណ៍
៦. ឈឺពោះញឹកញាប់
៧. មានមេរោគផ្សិត
៨. បើមានរបួសលើរាងកាយ គឺមិនងាយជាសះស្បើយឡើយ
៩. អស់កម្លាំងខ្លាំងជាប្រចាំ
១០. ស្រែកទឹកខុសធម្មតា
១១. មានអារម្មណ៍ថានឿយហត់
១២. រមាស់ស្បែក
១៣. ស្បែកស្ងួត
១៤. ឡើងទម្ងន់
១៥. មានបញ្ហាសរសៃប្រសាទ
ប្រសិនបើលោកអ្នកជួបប្រទះបញ្ហានេះ សូមប្រញាប់ទៅជួបគ្រូពេទ្យជាបន្ទាន់ ដើម្បីស្វែងរកដំណោះស្រាយ៕ប្រភពមកពីhttps://khmernotes.com/news/5125


ការសិក្សាថ្មី៖ មើលវីដេអូអាសអាភាសនៅវ័យក្មេងជះឥទ្ធិពលយ៉ាងខ្លាំងនាពេលអនាគត

ការសិក្សាមួយបាន ដែលបានធ្វើឡើងនៅក្នុងសកលវិទ្យាល័យ Nebraska-Lincoln បានរកឃើញថា មនុស្សប្រុសដែលចាប់ផ្ដើមមើលរឿងអាសអាភាស ឬរូបភាពស៊ិចស៊ី តាំងពីពួកគេនៅមានវ័យក្មេង ពេលក្រោយមកទៀតពួកគេអាចនឹងក្លាយជាមនុយ្សដែលមិនសូវចូលចិត្តមនុស្សស្រីប៉ុន្មានទេ​ ហើយភាគច្រើននៃពួកគេចូលចិត្តប្រើប្រាស់អំណាច (ដូចជាហិង្សា) មកលើមនុស្សស្រ្តី។
បំណងនៃការសិក្សាត្រូវបានលោកសាស្ត្រាចារ្យប្រចាំសាលកវិទ្យាល័យខាងលើឲ្យដឹងថា គឺគ្រាន់តែដឹងថា តើការមើលរឿងអាសអាភាសអាចជះឥទ្ធិពលអ្វីខ្លះដល់ជីវិតរបស់មនុស្សម្នាក់ៗ។ ក្នុងការសិក្សា ដដែលនេះក៏បានរកឃើញដែរថា សម្រាប់មនុស្សប្រុសដែលចាប់ផ្ដើមមើលវីដេអូសិច នៅពេលដែលពួកគេមានអាយុច្រើនបន្តិចនោះ ពួកេគេក៏ទទូលរងនូវឥទ្ធពលដែរ គឺថាពួកគេមានទំនោរចង់រួមភេទជាមួយមនុស្សស្រីមិនរើសមុខ៕ប្រភពមកពីhttps://khmernotes.com/news/7922

វិធីធម្មជាតិ៦យ៉ាងជួយព្យាបាលបញ្ហាទល់លាមកបានយ៉ាងមានប្រសិទ្ធភាព

ទល់លាមកជាបញ្ហាសុខភាពមួយ ដែលបង្ករឡើង ដោយសារតែអ្នកទទួលទានអាហារមានជាតិសរសៃមិនបានគ្រប់គ្រាន់ ឬអ្នកបានញ៉ាំអាហារមានជាតិខ្លាញ់ និងគ្រឿងស្រវឹងច្រើន។ ជាទូទៅបញ្ហានេះបានធ្វើឲ្យក្បាលពោះរបស់អ្នកប៉ោងឡើង មានអារម្មណ៍ទើសនៅក្នុងពោះ ពិបាកបត់ជើង ហើយវាក៏អាចបង្កឲ្យមានបញ្ហាសុខភាពផ្សេងទៀតដែរក្នុងករណីធ្ងន់ធ្ងរ។
ក្នុងករណីដែលអ្នកកើតមានបញ្ហានេះ ហើយអ្នកចង់ព្យាបាលឲ្យបានឆាប់រហ័ស និងមានប្រសិទ្ធភាពខ្ពស់អ្នកអាចសាកល្បងប្រើប្រាស់វិធីធម្មតាជាតិខាងក្រោមនេះបាន៖
១.ញ៉ាំប្រេងអូលីវមួយស្លាបព្រានៅពេលក្រោកពីគេងភ្លាម។
២.លាយទឹកក្រូចឆ្មារជាមួយនឹងទឹកក្តៅ ហើយញ៉ាំវានៅពេលក្រោកឡើងភ្លាម។
៣.ញ៉ាំស្ករតាំងម៉ែ ដែលចម្រាញ់ចេញពីស្ករអំពៅសុទ្ធក៏អាចជួយអ្នកបានដែរ។
៤.ក្រឡុកក្រូចជាមួយបន្លែអេពីណា​ ហើយញ៉ាំវានៅពេលព្រឹក។
៥.លាយម្សៅសូដាជាមួយទឹកមួយកែវ ហើយញ៉ាំវានៅពេលព្រឹក។​
៦.ព្យាយាមញ៉ាំទឹកឲ្យបានច្រើននៅរៀងរាល់ព្រឹក ពេលក្រោយពីគេងភ្លាម៕ប្រភពមកពីhttps://khmernotes.com/news/9233

ស្ត្រីម្នាក់ឃើញគេជិះរថយន្ត Porsche ស៊េរីទំនើបខំទាក់ទង និងបានឡើងគ្រែជាមួយបុរសនោះជាង១០ដងទៀត ចុងក្រោយខកចិត្តពេលដឹងថា រថយន្តនោះជារបស់ក្លែងក្លាយផលិតនៅប្រទេសចិន

ចិន៖ ស្នេហដែលត្រូវការតែលុយប្រាកដជាឆាប់រលាយទៅវិញជាមិនខាន នៅពេលដែលភាគីណាមួយអស់លុយ។ ជាក់ស្តែងស្រ្តីដែលត្រូវការតែលុយម្នាក់បានសម្រេចចែកផ្លូវគ្នាជាមួយនឹងមិត្តប្រុស បន្ទាប់ពីនាងបានដឹងថា រថយន្តទំនើងម៉ាក Porsche Cayenne ដែលសង្សានាងកំពុងតែប្រើនោះ ការពិតជារថយន្តក្លែងក្លាយដែលផលិតនៅក្នុងប្រទេសចិន។
សូមបញ្ជាក់ថា រថយន្តទំនើប Porsche Cayenne នេះ ជារថយន្តសេរីទំនើបចុងក្រោយ ដែលមានតម្លៃចន្លោះពី ១៦៣,០០០ ដុល្លារ រហូតដល់ ២៨៦,០០០ ដុល្លារ។ នារីមុខលុយខាងលើនេះ មិនត្រូវបានគេបង្ហាញអត្តសញ្ញាណពិតប្រាកដឡើយ គេគ្រាន់បញ្ជាក់ថា នាងជាស្រ្តីជនជាតិម៉ាឡេស៊ីម្នាក់ ដែលចូលចិត្តទាក់ប្រុសអ្នកមាន ដើម្បីបានប្រាក់។ មុនពេលកើតហេតុ នាងបានឃើញបុរសម្នាក់ជាមួយនឹងរថយន្ត Porsche Cayenne ក្លែងក្លាយខាងលើនេះក្នុងពិធីជប់លៀងមួយ ហើយនាងក៏បានចាប់ផ្ដើមទាក់ទងជាគ្នាភ្លាមតែម្តង។
ក្នុងរយៈពេលត្រឹមតែ ២ សប្តាហ៍នៃការទាក់ទងគ្នានេះ នាងបានរួមភេទជាមួយបុរសម្នាក់នោះ​ចំនួន១៧ដង។ ស្រាប់តែថ្ងៃមួយនាងបានថតរូបរថយន្តទំនើបនេះបង្អួតមិត្តរបស់នាង ទើបមិត្តរបស់នាងប្រាប់ថារថយន្តនោះជារថយន្តផលិតនៅក្នុងប្រទេសចិនដែលមានតម្លៃត្រឹមតែ ១៥,០០០ ទៅ ២០,០០០ ដុល្លារប៉ុណ្ណោះ។ ក្រោយពីដឹងការពិតថា សង្សារបស់នាងមិនមែនជាអ្នកមានខ្លាំងនោះ នាងបានសូមប្រុសនោះបែកគ្នាតែម្តង ហើយនាងថែមទាំងខឹងនឹងបុរសនោះខ្លាំងណាស់ ដែលធ្វើឲ្យនាងយល់ច្រលំថាគាត់ជាអ្នកមាន៕ប្រភពមកពីhttps://khmernotes.com/news/30969





កូនក្រមុំអាយុ៣៨ឆ្នាំ ហ៊ានឲ្យថ្លៃបណ្ណាការជិត៨០ម៉ឺនដុល្លារ ដើម្បីបានរៀបការជាមួយកូនកំលោះអាយុ២៣ឆ្នាំ (មានវីដេអូ)

ចិន៖ ស្នេហាខុសវ័យមួយដែលកូនក្រមុំមានអាយុ ៣៨ ឆ្នាំ ហើយកូនកំលោះមានអាយុ ២៣ ឆ្នាំ បានកំំពុងតែធ្វើឲ្យមានការចាប់ អារម្មណ៍យ៉ាងខ្លាំងនៅក្នុងបណ្តាញសង្គមចិន បន្ទាប់ពីពួកគេបានសម្រេចរៀបការជាមួយគ្នា ជាមួយនឹងប្រាក់ថ្លៃទឹកដោះពីខាង កូនក្រមុំប្រមាណជា ៥លានយន់ (៧៨១,៩៥០ដុល្លារអាមេរិក)។ ពិធីមង្គលការនេះត្រូវបានរៀបចំឡើងនៅក្នុងខេត្ត Hainan ក្រុង Qionghai ប្រទេសចិន​ ដោយមានភ្ញៀវកិត្តិយសចូលរួមជាច្រើននាក់ផងដែរ។
តាមប្រភពព័ត៌មាននៅក្នុងបណ្តាញសង្គមបាន ឲ្យដឹងថា ស្រ្តីជាកូនក្រមុំគឺជាអ្នកជំនួញដែលមានទ្រព្យសម្បត្តិស្ដុកស្តម្ភម្នាក់ ហើយនាងជាស្រ្តីមេម៉ាយ និងមានមានកូនប្រុសអាយុ ១៤ ឆ្នាំម្នាក់ផងដែរ។ នាងបានរស់នៅជាមួយនឹងកូនកំលោះខាងលើនេះជាយូរមកហើយ រហូតនាងមានផ្ទៃពោះទៀតផង តែយ៉ាងណាក្តី ឪពុកម្តាយរបស់កូនកំលោះបានបដិសេដមិនឲ្យពួកគេរៀបការជាមួយគ្នានោះទេ ដ្បិតស្រ្តីជាកូនក្រមុំមានអាយុច្រើន​ពេក។​​
ក្រោយមកស្រ្តីជាកូនក្រមុំបានសម្រេចជូនថ្លៃបណ្ណការទៅខាងគ្រួសារកូនប្រុសជា ប្រាក់សុទ្ធ រថយន្តទំនើប​ ផ្ទះ ដែលសរុបជាទឹកប្រាក់គឺ ៥ លានយន់ (៧៨១ ៩៥០ ដុល្លារអាមេរិក) ទើបម្តាយឪពុកខាងកូនកំលោះសម្រេចឲ្យពួកគេរៀបការជាមួយគ្នា។ អ្នកប្រើប្រាស់បណ្ដាញសង្គម ជាច្រើនបានបញ្ចេញមតិថា នេះមិនមែនជាស្នេហពិតដែលកើតឡើងដោយទឹកចិត្តឡើយ តែវាជាស្នេហដែលកើតចេញទឹកលុយតែប៉ុណ្ណោះ៕ប្រភពមកពីhttps://khmernotes.com/news/31085

ឃាត់ខ្លួនប៉ូលីសប៉ុស្តិ៍តាខ្មៅ និងជនសង្ស័យចំនួន៥នាក់ ពាក់ព័ន្ធករណីលួចជួញដូរគ្រឿងញៀន

ខេត្តកណ្តាល​ ៖ មន្ត្រីនគរបាលប៉ុស្តិ៍រដ្ឋបាលតាខ្មៅម្នាក់ និងជនសង្ស័យចំនួន៥នាក់ ពាក់ពន្ធ័រឿងជួញដូរគ្រឿងញៀន ត្រូវបានកម្លាំងកងរាជអាវុធហត្ថក្រុងតាខ្មៅ ដឹកនាំដោយវរសេនីយ៍ត្រី ហៀង ចន្ធី មេបញ្ជាការកងរាជអាវុធហត្ថក្រុងតាខ្មៅ ដោយមានការបញ្ជាពីសំណាក់ ឧត្តមសេនីយ៍ត្រី សំ តុលា មេបញ្ជាការកងរាវអាវុធហត្ថខេត្តកណ្តាល សម្របសម្រួលដោយលោក លាវ ស្រេង ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកណ្តាល បានចុះប្រតិបត្តិការណ៍ឃាត់ខ្លួន និងឆែរឆេរទីតាំងផ្ទះរបស់ មន្ត្រីនគរបាលប៉ុស្តិ៍រដ្ឋបាលតាខ្មៅ និងបក្ខពួក បានគ្រឿងញៀនជិត១០កញ្ចប់ មានធំ មានតូច និងវត្ថុតាងមួយចំនួនទៀត។
ហេតុការណ៍ចុះប្រតិបត្តិការណ៍បង្ក្រាបនេះ ថ្ងៃសៅរ៍ ០៤កើត ខែមាឃ ឆ្នាំរកា ព.ស ២៥៦១ ត្រូវនិងថ្ងៃទី២០ ខែមករា គ.ស ២០១៨ វេលាម៉ោង ១៥:០០នាទី នៅចំណុចភូមិកំពង់សំណាញ់ សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាល ។
មន្ត្រីកងរាជអាវុធហត្ថបានឲ្យដឹងថាជនសង្ស័យចំនួន៥នាក់ទី១ឈ្មោះ សរ រិទ្ធិយ៉ាង ភេទប្រុស អាយុ២៦ឆ្នាំ មានមុខរបរ រត់ម៉ូតូឌុប ជិះម៉ូតូ១គ្រឿង ម៉ាកសេ១២៥ ស៊េរី២០១៣ ពាក់ស្លាកលេខ ភ្នំពេញ 1PQ 5622 ទី២ឈ្មោះ ណែម ភារ៉ា ភេទប្រុស អាយុ ២៩ ឆ្នាំ មានមុខរបរ មិនពិតប្រាដ ,ទី៣ឈ្មោះ ញែម និត ភេទប្រុស អាយុ៣៧ឆ្នាំ មុខរបរ មិនពិតប្រាកដ ទី៤ឈ្មោះ ញែម ស្រីម៉ៅ ភេទស្រី អាយុ៤៤ មុខរបរ មិនពិតប្រាកដ និងទី៥ឈ្មោះ លាង វិចិត្រ ភេទប្រុស អាយុ៣២ មុខរបរ មន្ត្រីប៉ូលិសប៉ុស្តិ៍តាខ្មៅ ជិះម៉ូតូ១គ្រឿង ម៉ាក scoopy ពណ៌ ស្វាយ ពាក់ស្លាកលេខ កណ្តាល 1S 8789 ។ វត្ថុតាងចាប់យករួមមាន៖ ម្សៅក្រោមពណ៌សថ្លាសង្ស័យសារធាតុញៀន (ម៉ាទឹកកកIce) ចំនួន៨ កញ្ចប់ (មធ្យម២ តូច៦) ទូរសព្ទចំនួន២ គ្រឿង ម៉ាក SAMSUNG។
មន្ត្រីកងរាជអាវុធហត្ថបានបញ្ជាក់ថា នៅវេលាកើតហេតុខាងលើ កម្លាំងកងរាជអាវុធហត្ថ​ ក្រុងតាខ្មៅ បានទទួលបានការ រាយការណ៍ពីប្រជាពលរដ្ឋថាមានការចែកចាយនូវសារធាតុញៀន​ នៅទីតាំងខាងលើ ហើយដោយមានការសម្របសម្រួល​ ពីលោក លាវ ស្រេង ព្រះរាជអាជ្ញានៃសាលាដំបូងខេត្តកណ្តាល បានអនុញ្ញាត ចុះបង្ក្រាបទីតាំងនៅនិងកន្លែង។ ជនសង្ស័យ រួមនឹងវត្ថុតាងកំពុងឃាតខ្លួននៅអាវុធហត្ថក្រុងតាខ្មៅដើម្បីបន្តនីតិវិធី៕ប្រភពមកពីhttps://khmernotes.com/news/30770





ឃាត់ខ្លួនជនសង្ស័យចំនួន១០នាក់ ជាមួយនឹងគ្រឿងញៀនជាច្រើនកញ្ចប់

ស្វាយរៀង៖ នៅរសៀលថ្ងៃអង្គារ ៧កើត ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៨ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តស្វាយរៀង លោក ឧត្តមសេនីយ៍ត្រី សែ វុទ្ធី មេបញ្ជាការកងរាជអាវុធហត្ថខេត្ត បានធ្វើសន្និសីទសារព័ត៌មាន ពាក់ព័ន្ធទៅនឹងការបង្ក្រាបបទល្មើសគ្រឿងញៀន បានជាង ០៧ គីឡូក្រាម ក្នុងប្រតិបត្តិការរយៈពេលបីថ្ងៃ។ លោកឧត្តមសេនីយ៍ត្រី បានបញ្ជាក់ថា ដោយមានការដឹកនាំបញ្ជាផ្ទាល់ពី លោក នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងកងយោធពលខេមភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស លោកឧត្តមសេនីយ៍ឯក ស៊ិន សូផាន្នី មេបញ្ជាការរងទទួលផែននគរបាលយុត្តិធម៌ កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងដោយមានការសម្របសម្រួលនីតិវិធីពីលោក គង់ ច័ន្ទខេមរិទ្ធ ព្រះរាជអាជ្ញអមសាលាដំបូងខេត្ត កម្លាំងកងរាជអាវុធហត្ថខេត្តស្វាយរៀង បានបង្ក្រាបបទល្មើសគ្រឿងញៀន នៅក្រុងបាវិត ដោយឃាត់ខ្លួនជនសង្ស័យម្នាក់ ក្រោយស្តាប់ចម្លើយសារភាព កម្លាំងបានធ្វើការសហការជាមួយកម្លាំងកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងកម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ និងដោយមានការសម្របសម្រួលនីតិវិធីពីលោក សឿន មុន្នីរ័ត្ន ព្រះរាជអាជ្ញាអមសាលាដំបូងរាជធានីភ្នំពេញ។ កម្លាំងបានធ្វើការបង្ក្រាបជាបន្តបន្ទាប់រហូតឃាត់ខ្លួនជនសង្ស័យបានចំនួន ១០នាក់ ស្រីចំនួន ០៣នាក់ និងដកហូតវត្ថុតាងរួមមាន៖
១.ថ្នាំញៀន សរុបចំនួន ៧.៣៥៦,៥៤ក្រាម (៧ គីឡូ ៣៥៦,៥៤ក្រាម)
២.អាវុធខ្លីចំនួន ០២ដើម គ្រាប់ ១៥គ្រាប់ បង់០២
៣.ជញ្ជីងថ្លឹងគ្រឿងញៀនចំនួន ០២គ្រឿង
៤.រថយន្តចំនួន ០១គ្រឿង
៥.ម៉ូតូចំនួន ០១គ្រឿង
៦.ប្រាក់ដុល្លារចំនួន ៥២០ដុល្លារ ប្រាក់រៀលចំនួន ៤៥.០០០រៀល និង២.៥០០.០០០ ដុង រួមនិងសម្ភារៈប្រើប្រាស់គ្រឿងញៀនមួយចំនួនទៀត។
បច្ចុប្បន្នមន្ត្រីជំនាញកងរាជអាវុធហត្ថកំពុងបន្តនីតិវិធី៕ប្រភពមកពីhttps://khmernotes.com/news/31081


ទីស្នាក់ការ​ធំ​ពេក​ Apple ដាក់​កង់​​ ១ ពាន់​គ្រឿង​ឲ្យ​បុគ្គលិក​ជិះ​ពី​កន្លែង​មួយ​ទៅ​កន្លែង​មួយ

​​​​​​​​Apple នឹង​ផ្ដល់​កង់​ដោយ​ឥត​គិត​ថ្លៃ​ចំនួន​ ១ ០០០ គ្រឿង និង​ទីកន្លែង​សម្រាប់​ចត​កង់​ចំនួន​ ២ ០០០ កន្លែង​ ដល់​បុគ្គលិក​របស់​ខ្លួន​ ដើម្បី​ប្រើ​ប្រាស់​ផ្លាស់​ទី​ពី​មួយ​កន្លែង​ទៅ​មួយ​កន្លែង​ នៅ​ទីស្នាក់ការ​​ថ្មី​ដែល​មាន​ទំហំ​ធំ​មហាសាល។

ទីស្នាក់ការ​ថ្មី​របស់​ Apple មាន​ទំហំ​ដល់​ ៧១ ហិកតារ ហើយ​ដើម្បី​​ដើរ​ពី​កន្លែង​ចត​យានយន្ត​ទៅ​កាន់​ការិយាល័យ​ត្រូវ​ប្រើ​ពេល​យ៉ាង​ហោច​ណាស់​ក៏​ ១០ នាទី​ដែរ។ ហេតុ​នេះ​ហើយ​ទើប​ Apple សម្រេច​ចិត្ត​ផ្ដល់​កង់​​ដល់​បុគ្គលិក​ ដើម្បី​ភាព​ងាយ​ស្រួល។ប្រភពមកពីhttp://news.sabay.com.kh/article/1010497#utm_campaign=onpage

ចន ច័ន្ទតារា សារភាព​មាន​ម្ចាស់​ចិត្ត ក្រោយ​មង្គលការ​ប្អូន​ស្រី

ក្រោយ​​រៀប​ចំ​ពិធី​មង្គលការ​​ប្អូន​ស្រី​ពៅ​យ៉ាង​គគ្រឹកគគ្រេង​ហើយ​ តារា​សម្ដែង ចន ច័ន្ទតារា ត្រូវ​ជា​ប្អូន​ប្រុស​ទី៣​របស់​ អ្នក​នាង ចន ច័ន្ទលក្ខិណា បាន​សារភាព​ថា​ខ្លួន​មាន​ម្ចាស់​ចិត្ត​រួច​ស្រេច​ហើយ នៅ​ឡើយ​ចាំ​តែ​ថ្ងៃ​ប្រកាស​ឲ្យ​ចាស់​ទុំ​ញាតិមិត្ត​ដឹង​ឮ​​ និងចូល​រោង​ជ័យ​ប៉ុណ្ណោះ។

ត្បិត​ប្អូន​ពៅ​រៀប​ការ​សាង​គ្រួសារ​មុន​ខ្លួន​ តែ ចន ច័ន្ទតារា បញ្ជាក់​ថា វា​មិន​មែន​ជា​បញ្ហា​ធំ​ដុំ​ឡើយ ព្រោះ​លោក​ជា​កូន​ប្រុស​ ដូច្នេះ​ពន្យារ​យូរ​បន្តិច​ក៏​មិន​អី​ដែរ ម្យ៉ាង​ក្នុង​នាម​ជា​បង​ លោក​មាន​ភារៈ​ជួយ​មើល​ខុស​ត្រូវ​រៀប​ចំ​ទុក​ដាក់​អនាគត​ប្អូន​ ហើយ​ការងារ​សព្វ​ថ្ងៃ​ក៏​​​មមាញឹក​ណាស់​ដែរ។

លោក​ តារា​ បាន​ឲ្យ​ដឹង​ថា​ តាម​ពិត​ខ្លួន​មាន​ម្ចាស់​ចិត្ត​ម្នាក់​ដែល​ទាក់ទង​គ្នា​យូរ​ហើយ តែ​មិន​សូវ​បាន​ជួប​មុខ​ ព្រោះ​គេ​អាណិកជនខ្មែរ​រស់​នៅ​សហរដ្ឋ​អាមេរិក។
​"​សម្រាប់​គម្រោង​មាន​គ្រួសារ ខ្ញុំ​គិត​ថា​ប្រហែល​៣​ឆ្នាំ​ទៀត។ ​តាម​ពិត​ទៅ ​ខ្ញុំ​មាន​អ្នក​ដែល​នឹង​យក​ជាគូ​អនាគត​ហើយ​ តែ​យើង​នៅ​ឆ្ងាយ​ពី​គ្នា យើង​បាន​ត្រឹម​ទាក់ទង​គ្នា​តាម​ Video Call និង​ការ​និយាយ​ទូរស័ព្ទ​ជា​ដើម"។ លោក​រៀប​រាប់។

ដោយ​សុំ​លាក់​ឈ្មោះ​សិន​ លោក​បាន​​​បង្ហើប​ខ្លីៗពី​សាវតា​របស់​គូស្នេហ៍​ថា​ ជា​កូន​ខ្មែរ​ដែល​ទៅ​​រស់​នៅ និង​ក្រេប​ជញ្ជក់​យក​ចំណេះ​ដឹង​នៅ​អាមេរិក​តាំង​ពី​តូច។ សព្វថ្ងៃ​គេ​មាន​របរ​ជា​ម្ចាស់​ហាង​អាហារ​​សម្រន់​លក្ខណៈ​ប៊ឺហ្គឺ​ និង​ភ្លៅ​មាន់​។
ចន ច័ន្ទតារា រំលេច​ថា ចំណុច​ពិសេស​ដែល​ទាក់​ចិត្ត​លោក​ឲ្យ​ធ្លាក់​ក្នុង​អន្លង់​ស្នេហ៍​អស់​រយៈ​ពេល​ជាង​​៥​ឆ្នាំ​នេះ ព្រោះ​គេ​ជា​មនុស្ស​ម្នាក់​ដែល​យល់​ពី​លោក​គ្រប់​យ៉ាង និង​តែង​តែ​បារម្ភ​ពី​លោក​ និង​គ្រួសារ​ ហើយ​តែង​តែ​សួរ​សុខទុក្ខ​ម្ដាយ​លោក​មិន​លស់​ពេល​ណា​ឡើយ៕​​​​​ប្រភពមកពីhttp://news.sabay.com.kh/article/1009888#utm_campaign=onpage

Yamaha ប្រកាស​ពី​ការ​លក់​ម៉ូតូ កើន​ឡើង​ទ្វេ​ជា​ពីរ

ក្រុមហ៊ុន Yamaha ប្រចាំ​ប្រទេស​កម្ពុជា​បាន​ប្រកាស​ថា ក្នុង​ឆ្នាំ ២០១៧ ការ​លក់​ម៉ូតូ​របស់​ខ្លួន​កើន​ឡើង​ទ្វេ​មួយ​ជា​ពីរ​ធៀប​ឆ្នាំ ២០១៦។

លោក គង់ នួន អគ្គនាយក​ក្រុមហ៊ុន Yamaha Motor បាន​ឲ្យ​ដឹង​ថា ការ​ពង្រីក​ដៃគូ​ចែកចាយ រួម​ទាំង​ការ​នាំ​ចូល​ម៉ូតូ​ថ្មី​​ៗ​បន្ថែម​​ច្រើន​ ជា​កត្តា​ជំរុញ​ដល់​កំណើន​ការ​លក់​ម៉ូតូ Yamaha នៅ​កម្ពុជា។
ទោះ​បី​លោក​មិន​បង្ហាញ​ទិន្នន័យ​លក់​ជាក់លាក់ ក៏​ដូចជា​ចំណែក​ទីផ្សារ ក្រុមហ៊ុន​​ដាក់​ការ​រំពឹង​​ខ្ពស់​ក្នុង​ឆ្នាំ ២០១៨ ការ​លក់​ម៉ូតូ Yamaha ក៏​នឹង​​បន្ត​កើន​ឡើង​បន្ថែម​​ទៀត​ និង​អាច​ឈាន​ទៅ​កាន់​កាប់​ចំណែក​ទីផ្សារ​លេខ​ពីរ​នៅ​កម្ពុជា។
បើ​តាម​ប្រធាន​គ្រប់គ្រង Yamaha បាន​ពង្រីក​ដៃគូ​ចែកចាយ​បាន ២៣ កន្លែង​ និង​បន្ត​រក​ដៃគូ​សហការ​បន្ថែម​ទៀត។
លោក​គង់ នួន​ បាន​បញ្ជាក់​ដូច្នេះ​ថា៖ "យើង​គ្មាន​គម្រោង​លក់​ផ្ទាល់​ទេ គឺ​យើង​ចង់​ធ្វើការ​ជាមួយ​ដៃគូ​របស់​យើង ដើម្បី​ជំរុញ​ការ​លក់​ម៉ូតូ Yamaha"។
លោក គង់ នួន​ ថ្លែង​ថា៖ "យើង​ឲ្យ​តម្លៃ​ខ្ពស់​លើ​ដៃគូ​សហការ​របស់​យើង​ ដើម្បី​នាំ​ផលិតផល​ម៉ូតូ​របស់​យើង​ចូល​ក្នុង​ទីផ្សារ​អ្នក​ប្រើប្រាស់"។
ទោះ​បី​យ៉ាង​ណា លោក​លើ​កឡើង​ថា ដៃគូ​ទាំង​អស់​ក៏​អាច​នាំ​ម៉ូតូ​ប្រេន​ដទៃ​មក​លក់ ដោយសារ​ក្រុមហ៊ុន​យល់ឃើញ​ស្ថានភាព​ជាក់ស្ដែង។

ថ្មីៗ​នេះ Yamaha ទើប​តែ​បញ្ចេញ​លក់​ម៉ូតូ​ម៉ូដែល​ថ្មី​មួយ​ទៀត​គឺ QBIX ដែល​ជា​ម៉ូដែល​ថ្មី​សន្លាង​មួយ​ទៀត​ក្នុង​ត្រកូល​របស់ Yamaha។
លោក​គង់ នួន​ប្រាប់​ថា អតិថិជន​ត្រូវ​ការ​ម៉ូដែល​ប្លែកៗ​តាមវិវត្តន៍​សង្គម​ ទើប​ក្រុមហ៊ុន​បាន​ខិតខំ​អភិវឌ្ឍ​ទាំង​បច្ចេកវិទ្យា និង​ការ​ច្នៃ​ប្រឌិត​រូបរាង​ម៉ូតូ​ថ្មី​ៗ ដើម្បី​ឆ្លើយតប​តាម​ចំណូលចិត្ត​របស់​អ្នក​ប្រើប្រាស់៕ប្រភពមកពីhttp://news.sabay.com.kh/article/1010884#utm_campaign=onpage

ខ្សែប្រយុទ្ធ West Brom ខ្លោច​ចិត្ត​សម្រក់​ទឹកភ្នែក​ ក្រោយ​ធ្វើ​ឲ្យកីឡាករ Everton បាក់ឆ្អឹង


ខ្សែ​ប្រយុទ្ធ West Brom កីឡាករ Salomon Rondon រំជួល​ចិត្ត​ខ្លាំង​រហូត​ដល់​សម្រក់​ទឹកភ្នែក​ខ្លួន​ឯង ក្រោយ​ឈូស​យក​បាល់​ពី​ក្រោយ ខ្សែ​បម្រើ James McCarthy របស់ Evertonដែល​បាន​បណ្តាល​ឲ្យកោង​ខ្មងជើង​ដូច​ដងសន្ទូច​ និង ​បាក់​ឆ្អឹង ​ក្នុង​ជំនួប​យប់មិញ។ នេះ​បើ​តាម The Sun។

ការ​ប្រកួត​ត្រូវ​ពន្យារពេល​ប្រហែល​១០​នាទី នៅ​ពេល​ក្រុម​គ្រូពេទ្យ ប្រញឹកប្រញ៉ាប់​​ដាក់​ខ្យល់​អុកស៊ីសែន​ឲ្យ James McCarthy មុន​បញ្ជូន​ចេញ​ពី​ទីលាន។ ខ្សែ​បម្រើ វ័យ​២៨​ឆ្នាំ របស់ Everton ត្រូវ​បាន​គ្រូពេទ្យ​បញ្ជាក់​ថា បាន​បាក់​ឆ្អឹង​ខ្មងជើង និង ឆ្អឹង​ក​ជើង។

ហេតុ​ការណ៍​ដ៏​រន្ធត់​នេះ​បាន​កើត​ឡើង នៅ​ពេល​ដែល ​McCarthy ព្យាយាម​រារាំង​បាល់​ពី​ការ​ស៊ុត​របស់ ​ខ្សែ​ប្រយុទ្ធ West Brom ខណៈ Rondon ទាត់​មួយ​ទំហឹង​ជើង​ចូក​ទាំង​បាល់​ទាំង​ជើង​មនុស្ស ដោយ​អចេតនា។ ក្រោយ​ឃើញ​គូបដិបក្ខ ដួល​ស្រែករោទិ៍​ដូច​គោ​លើ​វាល​ស្មៅ Rondon ខ្សឹកខ្សួល​ដល់​ស្រក់​ទឹក​ភ្នែក និង បាន​រត់តាម​ហ្រ្វង់កា ដើម្បី​លួងលោម​លើក​ទឹក​ចិត្ត ពេល​ក្រុម​គ្រូពេទ្យ​ដាក់​អុកស៊ីសែន​សែង McCarthy ចេញ​ពី​ទីលាន៕ប្រភពមកពីhttp://news.sabay.com.kh/article/1009654#utm_campaign=onpage

Monday, January 22, 2018

រូប​សាក​ព្រះកេស​ទេវតា​ទាំង​៥​ លើ​ខ្នង​ Zlatan មាន​អត្ថន័យ​ដូចម្ដេច?

Zlatan Ibrahimovic ខ្សែ​ប្រយុទ្ធ​របស់ Manchester United បាន​បន្ថែម​រូប​សាក់​ទៀត​ហើយ​នៅ​ខាង​ក្រោយ​​ខ្នង ដោយ​ពេល​នេះ​​គឺ​សាក់​ពេញ​ខ្នង​តែ​ម្ដង​គ្មានចន្លោះ​កន្លែង​ណា​ទេ។

កីឡាករ​សញ្ជាតិ​ស៊ុយអែត​បាន​បង្ហាញ​រូប​​សិល្បៈ​សាក់​ថ្មី លើ​បណ្ដាញ​សង្គម Twitter របស់​ខ្លួន​កាល​ពី​ម្សិលមិញ និង​សរសេរ​ភ្ជាប់​​ថា៖ "សិល្បៈ​ល្អ​បំផុត"។ ទល់​នឹង​ពេល​នេះ Zlatan មាន​រូប​សាក់​១៥​ប្រភេទ​ហើយ​លើ​ដង​ខ្លួន បើ​និយាយ​ពី​ផ្នែក​ខាង​ក្រោយ​គឺ​សុះសាច់​អស់​ហើយ។
យ៉ាងណាជា​រឿង​ចាប់​អារម្មណ៍​មួយ ក្នុង​ចំណោម​រូប​សាក់​នៅ​ខាង​ក្រោយ​ខ្នង​របស់ Ibrahimovic គេ​ឃើញ​មាន​រូប​ព្រះកេស​​ទេវតា​ទាំង​៥ ដែល​គេសាក់​ជា​យូរ​មក​ហើយ និង​ជា​​រូប​សាក់​បែប​ព្រះពុទ្ធ​សាសនា​ពេញ​និយម​មួយ​។ តើ​រូប​នោះ​មាន​អត្ថន័យ​ដូច​ម្ដេច? បើ​តាម​ការ​ពន្យល់​រូប​នោះ​តំណាង​ឲ្យ​ធាតុ​ទាំង​៥​ មាន ខ្យល់ ទឹក ភ្លើង ញាណ​ និង មេឃ។ ចំពោះ​ជំនឿ​គេ​ជឿ​ថា អាច​ជួយ​​ឲ្យ​ទប់​ស្កាត់​ពី​ជំងឺ​ ឬ​បញ្ហា​ផ្សេង​ៗ​តាម​ផ្លូវ​ងងឹត។

កាល​ពី​ឆ្នាំ​២០១៥ Zlatan Ibrahimovic ក៏​ធ្លាប់​បង្ហាញ​រូប​សាក់​ជា​​ឈ្មោះ​អក្សរ​ខ្មែរ "លីដា ឈើយ" និង​អក្សរ​ជា​ច្រើន​ប្រទេស​ផ្សេង​ទៀត​នៅ​លើ​ខ្លួន តែ​សាក់​ទាំង​នោះ​អាច​លុប​វិញ​បាន​និង​តំណាង​ឲ្យឈ្មោះ​​មនុស្ស​១៥​នាក់​រងគ្រោះ​ដោយ​សារ​អត់​ឃ្លាន​។ មូលហេតុ​នៃ​ការ​សាក់​លើក​នោះ​គឺ គឺ​ដើម្បី​គាំទ្រ​ដល់​​កម្មវិធី​ស្បៀង​អាហារ​ពិភពលោក​ (WFP) របស់​អង្គការ​សហប្រជាជាតិ​៕​ប្រភពមកពីhttp://news.sabay.com.kh/article/1010200#utm_campaign=onpage


Man Utd បង្ហាញ​មុខ​ Sanchez និង​ Arsenal បង្ហាញ​មុខ​ Mkhitaryan រៀង​ខ្លួន​

Manchester United ឲ្យ​ Henrikh Mkhitaryan ទៅ​ Arsenal ជា​ថ្នូរ​នឹង​ការ​ចុះ​ហត្ថលេខា​យក​តារា​ឆ្នើម Alexis Sanchez ជា​ផ្លូវ​ការ។

Sanchez ដែល​មាន​វ័យ​២៩​ឆ្នាំ​បាន​ចុះ​ហត្ថលេខា​ ៤​ឆ្នាំ​កន្លះ​ ដោយ​ទទួល​បាន​ថ្លៃ​នឿយហត់​ ១៤​លាន​ផោន​ក្នុង​មួយ​ឆ្នាំ​ (ប្រាក់​ដុល​ក្រោយ​បង់​ពន្ធ​រួច)។ កីឡាករ​សញ្ជាតិ​ឈីលី​អាច​លេង​ប្រកួត​​របស់​ Man Utdទល់​នឹង​ Yeovil Town នៅ​ FA Cup បាន​។
ខ្សែ​ប្រយុទ្ធ​កម្ពស់​ទាប​ មាឌ​មាំ​ ស៊ុត​បញ្ចូល​ទី​៨០​គ្រាប់​ឲ្យ​ Arsenal ចាប់​តាំង​ផ្ទេរ​ពី​ Barcelona ក្នុង​តម្លៃ​៣០​លាន​ផោន​កាល​ពី​ឆ្នាំ​២០១៤។ ប្រភព​ពី​ Goal ឲ្យ​ដឹង​ថា​ក្រុម​កាំភ្លើង​ធំ​ដែល​ជា​អតីត​អាណាព្យាបាល​នឹង​ទទួល​បាន​២០​លាន​ផោន​ពី​ការ​ផ្ទេរ​នេះ។
ចំពោះ​ Mkhitaryan វិញ​ បាន​បង្ហាញ​មុខ​ក្នុង​ឈុត​ Arsenal នៅ​ថ្ងៃ​តំណាល​គ្នា​ជាមួយ​ Sanchez។ ខ្សែ​បម្រើ​សញ្ជាតិ​អាមេនី​ ធ្លាប់​ជា​កម្លាំង​សំខាន់​របស់​ Man Utd ប៉ុន្តែ​មួយ​រយៈ​ចុង​ក្រោយ​បាន​ធ្វើ​ឲ្យ​លោក​ Mourinho បាត់បង់​ទំនុក​ចិត្ត​ និង​បាន​លេង​ជម្រើស​ដំបូង​តិចតួច​បំផុត៕ប្រភពមកពីhttp://news.sabay.com.kh/article/1010404#utm_campaign=onpage

ក្ដៅៗ Sir Alex ទៅ​ស្វាគមន៍ Sanchez ដោយ​ផ្ទាល់

បើ​តាម​ការ​ចុះ​ផ្សាយ​របស់​សារព័ត៌មាន Metro អតីត​អ្នក​ចាត់​ការ​ក្លឹប​បិសាច​ក្រហម លោក Alex Ferguson ក្នុង​ថ្ងៃ​នេះ​ បាន​ទៅ​ធ្វើ​ការ​ស្វាគមន៍​ខ្សែ​ប្រយុទ្ធ Alexis Sanchez ដែល​អាច​នឹង​ចូល​រួម​ជាមួយ​ក្លឹប​ក្នុង​ពេល​ឆាប់ៗ​ខាង​មុខ។

លោក Ferguson ត្រូវ​បាន​គេ​ប្រទះ​ឃើញ​ថា បាន​ដើរ​ចេញ​ពី​ឡាន​មួយ​ រួច​ធ្វើ​ដំណើរ​ទៅ​កាន់​ឡាន​មួយ​ទៀត ដែល​សារព័ត៌មាន Metro អះអាង​ថា​ ជា​ឡាន​ដែល​ដឹក កីឡាករ​ឈីលី Sanchez ដែល​ទើប​តែ​ចេញ​ពី​សណ្ឋាគារ Lowry ក្នុង​ទីក្រុង Manchester។ ក្រោយ​ដើរ​ទៅ​ដល់​ឡាន​នោះ អតីត​អ្នក​ចាត់​ការ​ ត្រូវ​បាន​គេ​មើល​ឃើញ​ថា បាន​ឈរ​ជិត​ទ្វារ ហើយ​ធ្វើ​ការ​និយាយ​ស្វាគមន៍​ទៅ​កាន់ Sanchez។

នេះ​ជា​ភស្តុតាង​ថ្មី​ទៀត​ដែល​បញ្ជាក់​ថា ការ​ផ្ទេរ​របស់ Sanchez ទៅ​ Manchester United កាន់​តែ​ជិត​រួច​រាល់។ កាល​ពី​ម្សិល​មិញ​ មាន​របាយការណ៍​ជា​ច្រើន​ដែល​ថា ខ្សែ​ប្រយុទ្ធ​ឈីលី​បាន​ទៅ​ពិនិត្យ​សុខភាព​នៅ​ក្លឹប​បិសាច​ក្រហម។ លើស​ពី​នេះ មាន​ទាំង​រូប​ថត​បែក​ធ្លាយ​មួយ​សន្លឹក​ទៀត​ផង​អំពី​ ខ្សែ​ប្រយុទ្ធ​រូប​នេះ​ស្ថិត​ក្នុង​ឈុត​ក្លឹប Manchester United៕ប្រភពមកពីhttp://news.sabay.com.kh/article/1010329#utm_campaign=onpage

សាលា​សិល្បៈ​ហ្វូណន ​បើ​បង្រៀន​ជំនាញ​សិល្បៈ ឥតគិត​ថ្លៃ៣ខែ​ នៅ​ទីតាំង​ថ្មី

សាលា​សិល្បៈ​ហ្វូណន ពេល​​នេះ​បាន​ប្ដូរ​ទីតាំង​ថ្មី​ហើយ ដោយ​ក្នុង​​ថ្ងៃ​បើក​ឲ្យ​ដំណើរ​ការ​នៃ​ទីតាំង​ថ្មី​នោះ ស្ថាបនិក​នៃ​សាលា​សិល្បៈ​បុរាណ​មួយ​នេះ បាន​ប្រកាស​ថា នឹង​បង្រៀន​ជំនាញ​សិល្បៈជា​ច្រើន​ទម្រង់ ដោយ​មិន​គិត​ថ្លៃ ចំនួន​៣ខែ។

ទីតាំង​ថ្មី​ដែល​សាលា​សិល្បៈ​ហ្វូណន​បើក​នោះ គឺ​​ស្ថិត​នៅ​លើ​​​ដំបូល​អគារ​មជ្ឈមណ្ឌល​សិល្បៈ​ និង​សិប្បកម្ម​វត្ត​ភ្នំ ដែល​​ដំបូង​ឡើយ​សាលា​មួយ​នេះ ស្ថិត​នៅ​ឯសាកលវិទ្យាល័យ​ភូមិន្ទ​វិចិត្រ​សិល្បៈ​ហៅ សាលា​រចនា​។ មូលហេតុ​ដែល​នាំ​ឲ្យសាលា​សិល្បៈ​ហ្វូណន សម្រេច​ប្ដូរ​ទីតាំង​​ថ្មីនេះ លោកស្រី លីម បុប្ផា ស្ថាបនិក​នៃ​សាលា​​មួយ​នេះ​បញ្ជាក់​ឲ្យ​ដឹង​ថា ក៏​ព្រោះ​តែ​ទីតាំង​ចាស់​​នៅ​ឯ​សាលា​រចនា គ្មាន​ទីតាំង​ដើម្បីបន្ត​សកម្មភាព គួប​ផ្សំ​ លោក ជំទាវ  ញ៉ែម មរកត ប្រធាន​មជ្ឈមណ្ឌល​សិល្បៈ ​និង​សិប្បកម្ម​វត្ត​ភ្នំ ឃើញ​ពី​ការ​លំបាក ហើយ​មាន​ចិត្តជួយ​អភិរក្ស​ និង​លើក​ស្ទួយ​ដល់សិល្បៈ​វប្បធម៌​ជាតិ​ផង​នោះ ទើប​លោក​ជំទាវ​បាន​អនុញ្ញាត​​ឲ្យសាស្ត្រាចារ្យ​នៃ​សាលា​សិល្បៈ​ហ្វូណន នាំ​សិស្ស​ទាំង​អស់​មក​បង្រៀន​លើទីតាំង​អគារ​លោក​ជំទាវ​ផ្ទាល់​តែ​ម្ដង។ 

នៅ​ពេល​ដែល​ទទួល​បាន​ទីតាំង​ថ្មី មាន​លក្ខណៈ​ធំ​ទូលាយ ហើយ​ជា​កន្លែង​ប្រមូល​ផ្ដុំ​​ភ្ញៀវ​ទេសចរណ៍​ជាតិ​ និង​អន្តរជាតិ​ជា​ច្រើន​ផង​នោះ តាង​នាម​ឲ្យ​​សាលា​ទាំង​មូល លោកស្រី លីម បុប្ផា រួម​​ទាំង​លោក​គ្រូ​អ្នក​គ្រូ​គ្រប់​រូប បាន​សម្ដែង​ការ​ត្រេកអរ​ជា​ខ្លាំង និង​​ប្ដេជ្ញា​ថា នឹង​​ខិត​ខំ​បង្រៀន​​ដល់​សិស្សានុសិស្សឲ្យ​បាន​​ល្អ​ប្រសើរ ដើម្បី​ផ្ទេរ​ជំនាញ​សិល្បៈ​​ទាំង​នោះ​ទៅ​ក្មេង​ជំនាញ​ក្រោយ។

តាម​ការ​លើក​ឡើង​របស់​លោកស្រី លីម បុប្ផា សាលា​សិល្បៈ​ហ្វូណន មាន​បង្រៀន​សិល្បៈ​​ខ្មែរ​បុរាណ​ជា​ច្រើន​ទម្រង់​មាន ភ្លេង​​​ ខ្លុយ របាំ និង​ការ​ស្លៀកពាក់​ជា​ដើម។ សាលា​មួយ​នេះ​បាន​ដំណើរ​ការ​តាំង​ពី​ឆ្នាំ ២០១០ បង្រៀន​ដោយ​សាស្ត្រាចារ្យ​ជំនាញ​មក​ពី​សាលា​វិចិត្រសិល្ប​តែ​ម្ដង។ បច្ចុប្បន្ន​មាន​សិស្ស​ជាង​៥០នាក់​ហើយ ដោយ​ការ​បង្រៀនធ្វើ​ឡើងនៅ​ថ្ងៃ​អាទិត្យ ពី​ម៉ោង​៨ ឮ​ព្រឹក ដល់ ម៉ោង ១១ ព្រឹក ។
ដូច​បាន​រៀបរាប់​ខាង​លើ សិស្ស​ដែល​មាន​​បំណង​ចង់​រៀន​​ជំនាញ​សិល្បៈដូច​រៀបរាប់​​ខាង​លើ មិន​ថា ​ខ្មែរ ​ឬ​ជន​បរទេស​​នោះ​​ទេ អាច​​ទាក់​ទងមក​សាលា​សិល្បៈ​ហ្វូណន សាលា​នៅ​ចាំ​ស្វាគមន៍​ជា​និច្ច៕ប្រភពមកពីhttp://news.sabay.com.kh/article/1009963#utm_campaign=onpage

Krystal និយាយ​អ្វី​ខ្លះពាក់​ព័ន្ធ​នឹង​ការ​ចាក​ចេញ​ពី​ក្រុម f(x)?

តារា​ចម្រៀង​ និង​សម្ដែង Krystal បាន​ផ្ដល់បទ​សម្ភាសន៍​មួយ​ពាក់​ព័ន្ធ​នឹង​ខ្សែ​ភាពយន្ត​ដ៏​ល្បី​​ចុង​ក្រោយ​របស់​នាង​ដែល​មាន​ចំណង​ជើង​ថា “Prison Playbook”។ ក្នុង​កិច្ច​សម្ភាសន៍​នោះ​ដែរ​នាង​បាន​បង្ហាញ​ពី​អារម្មណ៍​ពាក់​ព័ន្ធ​នឹង​រឿង​ដែល​អាច​នឹង​ចាក​ចេញ​ពី​ក្រុម​ចម្រៀង f(x)។

Krystal ​បាន​និយាយ​ថា៖ "ខ្ញុំ​ឈាន​ជើង​ចូល​សិល្បៈ​ដំបូង​ គឺ​ជាមួយ​ក្រុម f(x) និង​ត្រូវ​បាន​​លើក​តម្កើង ជា​តារា​ចម្រៀង​ម្នាក់ឈ្មោះ​ Krystal។ ខ្ញុំ​មិន​ចង់​បាត់​បង់​ឈ្មោះ​ជា​អ្នក​ចម្រៀង​នេះ​ទេ ប៉ុន្តែ​ខ្ញុំ​ក៏​​បាន​បន្ថែម​ឈ្មោះ​ជា​តារា​សម្ដែង​​ផង​ដែរ ដូច្នេះ​ហើយ​ខ្ញុំ​ចង់​ព្យាយាម​ធ្វើ​ឲ្យ​បាន​ល្អ​ សម្រាប់ការងារ​ទាំង​២​នេះ​ទោះ​បី​ជា​ពី​មុន​ខ្ញុំ​មាន​ឈ្មោះ​ត្រឹម​ជា​តារា​ចម្រៀង​ក៏​ដោយ"។

តារា​ចម្រៀង​រូប​នេះ​បាន​បន្ថែម​ទៀត​ថា៖ "ខ្ញុំ​មិន​ដែល​គិត​ថា​នឹង​ចាក​ចេញ​ពី​ក្រុម f(x) នេះ​ម្តង​ណា​នោះ​ទេ មិន​ដែល​ទាល់​តែ​សោះ។ នៅ​ពេល​ណា​ដែល​ពួក​យើង​មាន​បទ​ចម្រៀង​ល្អ​ពេល​ណា ពួក​យើង​នឹង​ចេញ​អាល់ប៊ុម​ថ្មី​នៅ​ពេល​នោះ​ដែរ។ ខ្ញុំ​ក៏​ចង់​ចេញ​អាល់ប៊ុម​បទ​ចម្រៀង​ទោលដែរ។ ឥឡូវ​នេះ f(x) មិន​ទាន់​មាន​បទ​ចម្រៀង​ចេញ​ថ្មី​នោះ​ទេ ប៉ុន្តែ​ឱកាស​ក្នុង​ការ​សម្ដែង​វិញ ​គឺ​មាន​ច្រើន។ ដូច្នេះ​ហើយ​បាន​ជា​ខ្ញុំ​កំពុង​ធ្វើ​ការ​ជា​តារា​សម្ដែង​ឥឡូវ​នេះ​"។
ក្រោយ​ពី​ទទួល​បាន​ដំណឹង​នេះ​ហើយ អ្នក​គាំ​ទ្រ​របស់​តារា​ចម្រៀងKrystal សង្ឃឹម​ថា​អាល់ប៊ុម​ចម្រៀង​ថ្មី​របស់​ក្រុមf(x) នឹង​អាច​ចេញ​ក្នុង​ពេល​ឆាប់​ៗ​ខាង​មុខ​នេះ៕ប្រភពមកពីhttp://news.sabay.com.kh/article/1010431#utm_campaign=onpage

Thursday, January 18, 2018

ច្បាស់ហើយ! ស្មាតហ្វូនដែលអាចបត់បានរបស់ក្រុមហ៊ុន Samsung នឹងត្រូវចាប់ផ្ដើមផលិតនាកំឡុងខែវិច្ឆិកា ឆ្នាំនេះ

ជាច្រើនខែមកហើយដែលក្រុមហ៊ុន Samsung តែងប្រកាសក្ដែងៗថា ពួកគេនឹងធ្វើការប្រកាសទាក់ទងទៅនឹងស្មាតហ្វូនដែលអាចបត់បាន។ រហូតមកដល់ពេលនេះ យើងទទួលបានពត៌មានជាក់លាក់ទាក់ទងទៅនឹងកាលបរិច្ឆេតនៃការផលិតហើយ ឯក្រុមហ៊ុន Samsung ក៏បានត្រៀមខ្លួនរួចជាស្រេចដូចគ្នាសម្រាប់ការផលិត។

សម្រាប់ឈ្មោះដែលក្រុមហ៊ុន Samsung គ្រោងនឹងប្រើប្រាស់សម្រាប់ត្រកូលស្មាតហ្វូនដែលអាចបត់បាននេះគឺ Galaxy X។ មិនតែប៉ុណ្ណោះ កាលពីព្រឹត្តិការណ៍ CES 2018 កន្លងទៅនេះ ពត៌មានដែលទាក់ទងទៅនឹងត្រកូលស្មាតហ្វូនថ្មី Galaxy X ក៏ទទួលបានការចាប់អារម្មណ៍មិនស្ទើរដែរ។ លើសពីនេះទៅទៀត ស្មាតហ្វូននេះត្រូវបានគេជឿថានឹងអាចបត់ទៅមុខ រឺទៅក្រោយបានតាមចិត្តទៀតផង។
គួរបញ្ជាក់ផងដែរថា Galaxy X នឹងត្រូវបានបំពាក់ដោយអេក្រង់ប្រភេទ OLED ទំហំ 7.3អ៊ីញ និងដំណើរការដោយប្រព័ន្ធ Android ដដែល។ សម្រាប់ពត៌មានផ្សេងៗទៀតទាក់ទងទៅនឹងលក្ខណៈពិសេស និងអ្វីដែលស្មាតហ្វូននេះអាចធ្វើបាន យើងនៅមិនដឹងនៅឡើយទេ។ប្រភពមកពីhttps://khmernotes.com/news/30321

ស្រលាញ់ទេ? នេះគឺជា Galaxy Note 8 PyeongChang 2018 Limited Edition ដែលត្រូវបានរចនាឡើងដើម្បីអបអរកីឡាអូឡាំពិក

កាលពីពេលថ្មីៗនេះ ក្រុមហ៊ុន Samsung បានប្រកាសទាក់ទងទៅនឹង Limited Edition នៃកំពូលស្មាតហ្វូន Galaxy Note 8 របស់ខ្លួន ដែលមានឈ្មោះថា PyeongChang 2018។ ដោយឡែក ទាក់ទងទៅនឹង Note 8 PyeongChang 2018 នេះដែរត្រូវបានរចនាឡើងដើម្បីអបអរដល់កីឡាអូឡាំពិក។

គួរបញ្ជាក់ផងដែរថា Galaxy Note 8 Limited Edition នេះត្រូវបានចេញលក់ក្នុងចំនួនកំណត់មួយ ពោលគឺបើអ្នកទិញមិនទាន់គឺអស់ហើយ។ មិនតែប៉ុណ្ណោះ ក្នុងម៉ូដែលនេះក៏មានភ្ជាប់មកជាមួយនឹង Wallpaper, Theme ពណ៌ និងអ្វីៗជាច្រើនទៀតដែលទាក់ទងទៅនឹងកីឡាអូឡាំពិកផងដែរ។
ក្រៅពីនេះ រាល់មុខងារ និងលក្ខណៈពិសេសគឺត្រូវបានរក្សាដដែលដោយមានអេក្រង់ទំហំ 6.3អ៊ីញ ប្រភេទ Super AMOLED ក្នុងកម្រឹតបង្ហាញរូបភាព Quad HD+ 2960 x 1440 pixels ជាមួយនឹងបន្ទះឈីបប្រភេទ Snapdragon 835 និងទំហំ RAM 6GB។ សម្រាប់ទំហំអង្គផ្ទុកទិន្នន័យ អ្នកអាចជ្រើសរើសបានជាមួយនឹងជម្រើស 64GB រឺ 256GB ហើយលោកអ្នកក៏អាចដាក់បន្ថែម Memory Card បានផងដែរ។ ចំពោះកាមេរ៉ាមុខគឺមានទំហំ 8MP និងកាមេរ៉ាភ្លោះនាផ្នែកខាងក្រោយមានទំហំ 12MP ដូចគ្នា។
ប្រសិនបើអ្នកស្រលាញ់ម៉ូដែល Limited នេះ អាចរកទិញបានតាមរយៈ Link នេះ។ប្រភពមកពីhttps://khmernotes.com/news/30450