Monday, February 26, 2018
Tuesday, February 13, 2018
Thursday, January 25, 2018
De Bruyne រ៉ាយរ៉ាប់អារម្មណ៍ផ្ទាល់ខ្លួន ទាក់ទិនរឿង Sanchez ផ្ទេរទៅ Man Utd
ខ្សែបម្រើប្រយុទ្ធ Kevin De Bruyne ក្នុងថ្ងៃនេះ បានបង្ហាញពីចំណាប់អារម្មណ៍ខ្លួនមួយចំនួនទាក់ទងនឹងការផ្ទេរ Alexis Sanchez ទៅក្លឹបជិតខាងខ្លួន Manchester United។
កីឡាករបែលហ្សិកបាននិយាយថា៖ "វាមិនអីទេ ដែលគេ (Sanchez) មិនមកចូលរួមជាមួយយើង ហើយជ្រើសរើស Manchester United។ យើងនៅមានក្រុមយើង។ ទោះមាន ឬគ្មានគេ យើងនៅតែលេងតាមរបៀបយើង"។
ខ្សែបម្រើ De Bruyne បានបន្តទៀតថា៖ "តាមពិតទៅ មានកីឡាករល្អៗច្រើនទៀត។ បើពួកគេចង់ចូលរួមជាមួយយើងមែន ពួកគេនឹងមកហើយ។ ទោះជាយ៉ាងណា បើពួកគេមិនមកទេ ពួកយើងនៅមានកីឡាករច្រើនទៀតនៅក្នុងក្រុមយើងដែលត្រៀមខ្លួនរួចរាល់ក្នុងការជួយក្រុម"។
គួររំលឹកផងដែរថា Manchester City ត្រូវបានគេរាយការណ៍ថាបានព្យាយាមយ៉ាងសស្រាក់សស្រាំក្នុងការតាមប្រជែងទិញ Alexis Sanchez តាំងពីអំឡុងពេលទីផ្សារដោះដូរខែក្ដៅមកម្ល៉េះ។ ទោះជាយ៉ាងណា កាលពីពាក់កណ្ដាលខែនេះ ក្លឹបបានដកខ្លួនចេញការប្រជែងវិញ ក្រោយពីបដិសេធនឹងតម្លៃផ្ទេរដែល Arsenal ទាមទារ ។ ក្រោយមក Sanchez ក៏បានចូលរួមជាមួយ Manchester United។
កន្លងមក De Bruyne តែងតែនិយាយសរសើរ Sanchez ជារឿយៗ ដោយហៅកីឡាករស៊ីលី ជាកីឡាករមួយយ៉ាងល្អ។ នៅពេលនោះ កីឡាករបែលហ្សិក ព្រលយជាច្រើនលើកច្រើនសាថា បើ Sanchez ចូលរួមនឹង Manchester City មែន វាគឺរឿងមួយដ៏ល្អសម្រាប់ក្លឹប៕ប្រភពមកពីhttp://news.sabay.com.kh/article/1011484#utm_campaign=onpage
ហ៊ីយ៉ាន់ដាយជ្រុលចង្កូតធ្លាក់លូ ក្រឡាប់ផ្ងាជើង
ខេត្តព្រៃវែង ៖ រថយន្តមួយគ្រឿងម៉ាកហ៊ីយ៉ាន់ដាយ បានជ្រុលចង្កូតធ្លាក់លូ បណ្តាលអោយក្រឡាប់ ហេតុការណ៍នេះបានកើតឡើងនៅយប់ថ្ងៃទី ២៥ ខែមករា ឆ្នាំ២០១៨ វេលាម៉ោងប្រហែល ៤ទាបភ្លឺ ។ នៅចំណុចលូជិតផ្ទះ សំពៅ មាសហេងហេង ភូមិស្វាយអន្ទរទី២ ឃុំស្វាយអន្ទរ ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង លើផ្លូវជាតិ១១ មានរថយន្តមួយគ្រឿងម៉ាកហ៊ិនដាយ ពណ៍ស ស្លាកលេខកំពង់ធំលេខ 3A1415 បានបើកធ្លាក់ចូលលូ បណ្តាលអោយក្រឡាប់ ។ បើកបរដោយឈ្មោះ ស្វាយ ចាន់ថន ភេទប្រុស អាយុ ៣១ឆ្នាំ រស់នៅស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ ដោយមនុស្សពុំមានគ្រោះថ្នាក់ឡើយ មូលហេតុដោយសារអ្នកបើកបរមិនដឹងក្រុមហ៊ុនកកាយផ្លូវដើម្បីដាក់លូ ។ប្រភពមកពីhttps://khmernotes.com/news/31437
រូបមន្តធ្វើឡេម្នាស់ ដើម្បីទទួលបានស្បែកទន់រលោង និងសស្អាតបែបធម្មជាតិ
ម្នាស់ត្រូវបានគេចាត់ទុកជាប្រភេទផ្លែឈើដែលមានគុណប្រយោជន៍ខ្ពស់សម្រាប់សុខភាព និងសម្រស់ ព្រោះថានៅក្នុងផ្លែឈើដែលមានរសជាតិជូរអែមនេះ សម្បូរទៅដោយសារជាតិសំខាន់ៗជាច្រើន ជាពិសេសគឺវីតាមីន C តែម្តង។ ថ្ងៃនេះខ្មែរណូតនឹងប្រាប់អ្នកទាំងអស់គ្នាអំពីរូបមន្តធ្វើឡេលាបស្បែកបែបធម្មជាតិផ្សំពីផ្លែម្នាស់ និងខ្ទិះដូង ដែលមានប្រសិទ្ធភាពខ្ពស់ក្នុងការធ្វើឲ្យស្បែកទន់រលោង និងសស្អាត បែបធម្មជាតិ។ ដើម្បីទទួលបានឡេធម្មជាតិនេះ លោកអ្នកត្រូវការគ្រឿងផ្សំដូចជា៖
១.ម្នាស់ ៤ ចំណិត
២.ខ្ទិះដូង ២ ស្លាបព្រា
ដាក់គ្រឿងផ្សំទាំងពីរនេះចូលក្នុងម៉ាស៊ីនក្រឡុក ហើយក្រឡុកវាឲ្យម៉ត់។ យកឡេនេះមកលាបស្បែក ឲ្យបានជាប្រចាំ។ អ្នកនឹងទទួលបានលទ្ធផលក្នុងរយៈពេលដ៏ខ្លី៕ប្រភពមកពីhttps://khmernotes.com/news/10386
Tuesday, January 23, 2018
សញ្ញាដំបូងទាំង១៥យ៉ាង ដែលបង្ហាញថា កម្រិតជាតិស្ករក្នុងឈាមកំពុងតែកើនឡើង
កម្រិតជាតិស្ករនៅក្នុងឈាមឡើងខ្ពស់ជាបញ្ហាមួយ
ដែលអាចនាំលោកអ្នកទៅរកការកើតមានជំងឺធ្ងន់ធ្ងរជាច្រើន
ហើយបើក្នុងករណីធ្ងន់ធ្ងរវាអាចបង្កជាប្រភេទជំងឺគ្រោះថ្នាក់ដល់ជីវិតក៏មានដែរ។
ដើម្បីទប់ស្កាត់បញ្ហានេះលោកអ្នក ត្រូវរកដំណោះស្រាយ
ខណៈដែលកម្រិតជាតិស្ករទើបតែចាប់ផ្ដើមកើនឡើង។ ហើយដើម្បីដឹងថា កម្រិតជាតិស្ករក្នុង
ឈាមចាប់ផ្តើមកើនឡើង
សូមលោកអ្នកស្វែងយល់ពីអាការដំបូងដែលបង្ហាញថាកម្រិតជាតិស្ករនៅក្នុងឈាមឡើង ខ្ពស់ទាំង
១៥ ខាងក្រោមនេះ៖
១. ស្រវាំងភ្នែក
២. នោមញឹក
៣. ស្ងួតមាត់
៤. អសមត្ថភាពផ្លូវភេទ
៥. ពិបាកផ្តោតអារម្មណ៍
៦. ឈឺពោះញឹកញាប់
៧. មានមេរោគផ្សិត
៨. បើមានរបួសលើរាងកាយ គឺមិនងាយជាសះស្បើយឡើយ
៩. អស់កម្លាំងខ្លាំងជាប្រចាំ
១០. ស្រែកទឹកខុសធម្មតា
១១. មានអារម្មណ៍ថានឿយហត់
១២. រមាស់ស្បែក
១៣. ស្បែកស្ងួត
១៤. ឡើងទម្ងន់
១៥. មានបញ្ហាសរសៃប្រសាទ
២. នោមញឹក
៣. ស្ងួតមាត់
៤. អសមត្ថភាពផ្លូវភេទ
៥. ពិបាកផ្តោតអារម្មណ៍
៦. ឈឺពោះញឹកញាប់
៧. មានមេរោគផ្សិត
៨. បើមានរបួសលើរាងកាយ គឺមិនងាយជាសះស្បើយឡើយ
៩. អស់កម្លាំងខ្លាំងជាប្រចាំ
១០. ស្រែកទឹកខុសធម្មតា
១១. មានអារម្មណ៍ថានឿយហត់
១២. រមាស់ស្បែក
១៣. ស្បែកស្ងួត
១៤. ឡើងទម្ងន់
១៥. មានបញ្ហាសរសៃប្រសាទ
ប្រសិនបើលោកអ្នកជួបប្រទះបញ្ហានេះ
សូមប្រញាប់ទៅជួបគ្រូពេទ្យជាបន្ទាន់ ដើម្បីស្វែងរកដំណោះស្រាយ៕ប្រភពមកពីhttps://khmernotes.com/news/5125
ការសិក្សាថ្មី៖ មើលវីដេអូអាសអាភាសនៅវ័យក្មេងជះឥទ្ធិពលយ៉ាងខ្លាំងនាពេលអនាគត
ការសិក្សាមួយបាន ដែលបានធ្វើឡើងនៅក្នុងសកលវិទ្យាល័យ Nebraska-Lincoln បានរកឃើញថា មនុស្សប្រុសដែលចាប់ផ្ដើមមើលរឿងអាសអាភាស ឬរូបភាពស៊ិចស៊ី តាំងពីពួកគេនៅមានវ័យក្មេង ពេលក្រោយមកទៀតពួកគេអាចនឹងក្លាយជាមនុយ្សដែលមិនសូវចូលចិត្តមនុស្សស្រីប៉ុន្មានទេ ហើយភាគច្រើននៃពួកគេចូលចិត្តប្រើប្រាស់អំណាច (ដូចជាហិង្សា) មកលើមនុស្សស្រ្តី។
បំណងនៃការសិក្សាត្រូវបានលោកសាស្ត្រាចារ្យប្រចាំសាលកវិទ្យាល័យខាងលើឲ្យដឹងថា គឺគ្រាន់តែដឹងថា តើការមើលរឿងអាសអាភាសអាចជះឥទ្ធិពលអ្វីខ្លះដល់ជីវិតរបស់មនុស្សម្នាក់ៗ។ ក្នុងការសិក្សា ដដែលនេះក៏បានរកឃើញដែរថា សម្រាប់មនុស្សប្រុសដែលចាប់ផ្ដើមមើលវីដេអូសិច នៅពេលដែលពួកគេមានអាយុច្រើនបន្តិចនោះ ពួកេគេក៏ទទូលរងនូវឥទ្ធពលដែរ គឺថាពួកគេមានទំនោរចង់រួមភេទជាមួយមនុស្សស្រីមិនរើសមុខ៕ប្រភពមកពីhttps://khmernotes.com/news/7922
វិធីធម្មជាតិ៦យ៉ាងជួយព្យាបាលបញ្ហាទល់លាមកបានយ៉ាងមានប្រសិទ្ធភាព
ទល់លាមកជាបញ្ហាសុខភាពមួយ ដែលបង្ករឡើង ដោយសារតែអ្នកទទួលទានអាហារមានជាតិសរសៃមិនបានគ្រប់គ្រាន់ ឬអ្នកបានញ៉ាំអាហារមានជាតិខ្លាញ់ និងគ្រឿងស្រវឹងច្រើន។ ជាទូទៅបញ្ហានេះបានធ្វើឲ្យក្បាលពោះរបស់អ្នកប៉ោងឡើង មានអារម្មណ៍ទើសនៅក្នុងពោះ ពិបាកបត់ជើង ហើយវាក៏អាចបង្កឲ្យមានបញ្ហាសុខភាពផ្សេងទៀតដែរក្នុងករណីធ្ងន់ធ្ងរ។
ក្នុងករណីដែលអ្នកកើតមានបញ្ហានេះ ហើយអ្នកចង់ព្យាបាលឲ្យបានឆាប់រហ័ស និងមានប្រសិទ្ធភាពខ្ពស់អ្នកអាចសាកល្បងប្រើប្រាស់វិធីធម្មតាជាតិខាងក្រោមនេះបាន៖
១.ញ៉ាំប្រេងអូលីវមួយស្លាបព្រានៅពេលក្រោកពីគេងភ្លាម។
២.លាយទឹកក្រូចឆ្មារជាមួយនឹងទឹកក្តៅ ហើយញ៉ាំវានៅពេលក្រោកឡើងភ្លាម។
៣.ញ៉ាំស្ករតាំងម៉ែ ដែលចម្រាញ់ចេញពីស្ករអំពៅសុទ្ធក៏អាចជួយអ្នកបានដែរ។
៤.ក្រឡុកក្រូចជាមួយបន្លែអេពីណា ហើយញ៉ាំវានៅពេលព្រឹក។
៥.លាយម្សៅសូដាជាមួយទឹកមួយកែវ ហើយញ៉ាំវានៅពេលព្រឹក។
៦.ព្យាយាមញ៉ាំទឹកឲ្យបានច្រើននៅរៀងរាល់ព្រឹក ពេលក្រោយពីគេងភ្លាម៕ប្រភពមកពីhttps://khmernotes.com/news/9233
ស្ត្រីម្នាក់ឃើញគេជិះរថយន្ត Porsche ស៊េរីទំនើបខំទាក់ទង និងបានឡើងគ្រែជាមួយបុរសនោះជាង១០ដងទៀត ចុងក្រោយខកចិត្តពេលដឹងថា រថយន្តនោះជារបស់ក្លែងក្លាយផលិតនៅប្រទេសចិន
ចិន៖ ស្នេហដែលត្រូវការតែលុយប្រាកដជាឆាប់រលាយទៅវិញជាមិនខាន នៅពេលដែលភាគីណាមួយអស់លុយ។ ជាក់ស្តែងស្រ្តីដែលត្រូវការតែលុយម្នាក់បានសម្រេចចែកផ្លូវគ្នាជាមួយនឹងមិត្តប្រុស បន្ទាប់ពីនាងបានដឹងថា រថយន្តទំនើងម៉ាក Porsche Cayenne ដែលសង្សានាងកំពុងតែប្រើនោះ ការពិតជារថយន្តក្លែងក្លាយដែលផលិតនៅក្នុងប្រទេសចិន។
សូមបញ្ជាក់ថា រថយន្តទំនើប Porsche Cayenne នេះ ជារថយន្តសេរីទំនើបចុងក្រោយ ដែលមានតម្លៃចន្លោះពី ១៦៣,០០០ ដុល្លារ រហូតដល់ ២៨៦,០០០ ដុល្លារ។ នារីមុខលុយខាងលើនេះ មិនត្រូវបានគេបង្ហាញអត្តសញ្ញាណពិតប្រាកដឡើយ គេគ្រាន់បញ្ជាក់ថា នាងជាស្រ្តីជនជាតិម៉ាឡេស៊ីម្នាក់ ដែលចូលចិត្តទាក់ប្រុសអ្នកមាន ដើម្បីបានប្រាក់។ មុនពេលកើតហេតុ នាងបានឃើញបុរសម្នាក់ជាមួយនឹងរថយន្ត Porsche Cayenne ក្លែងក្លាយខាងលើនេះក្នុងពិធីជប់លៀងមួយ ហើយនាងក៏បានចាប់ផ្ដើមទាក់ទងជាគ្នាភ្លាមតែម្តង។
ក្នុងរយៈពេលត្រឹមតែ ២ សប្តាហ៍នៃការទាក់ទងគ្នានេះ នាងបានរួមភេទជាមួយបុរសម្នាក់នោះចំនួន១៧ដង។ ស្រាប់តែថ្ងៃមួយនាងបានថតរូបរថយន្តទំនើបនេះបង្អួតមិត្តរបស់នាង ទើបមិត្តរបស់នាងប្រាប់ថារថយន្តនោះជារថយន្តផលិតនៅក្នុងប្រទេសចិនដែលមានតម្លៃត្រឹមតែ ១៥,០០០ ទៅ ២០,០០០ ដុល្លារប៉ុណ្ណោះ។ ក្រោយពីដឹងការពិតថា សង្សារបស់នាងមិនមែនជាអ្នកមានខ្លាំងនោះ នាងបានសូមប្រុសនោះបែកគ្នាតែម្តង ហើយនាងថែមទាំងខឹងនឹងបុរសនោះខ្លាំងណាស់ ដែលធ្វើឲ្យនាងយល់ច្រលំថាគាត់ជាអ្នកមាន៕ប្រភពមកពីhttps://khmernotes.com/news/30969
កូនក្រមុំអាយុ៣៨ឆ្នាំ ហ៊ានឲ្យថ្លៃបណ្ណាការជិត៨០ម៉ឺនដុល្លារ ដើម្បីបានរៀបការជាមួយកូនកំលោះអាយុ២៣ឆ្នាំ (មានវីដេអូ)
ចិន៖ ស្នេហាខុសវ័យមួយដែលកូនក្រមុំមានអាយុ ៣៨ ឆ្នាំ ហើយកូនកំលោះមានអាយុ ២៣ ឆ្នាំ បានកំំពុងតែធ្វើឲ្យមានការចាប់ អារម្មណ៍យ៉ាងខ្លាំងនៅក្នុងបណ្តាញសង្គមចិន បន្ទាប់ពីពួកគេបានសម្រេចរៀបការជាមួយគ្នា ជាមួយនឹងប្រាក់ថ្លៃទឹកដោះពីខាង កូនក្រមុំប្រមាណជា ៥លានយន់ (៧៨១,៩៥០ដុល្លារអាមេរិក)។ ពិធីមង្គលការនេះត្រូវបានរៀបចំឡើងនៅក្នុងខេត្ត Hainan ក្រុង Qionghai ប្រទេសចិន ដោយមានភ្ញៀវកិត្តិយសចូលរួមជាច្រើននាក់ផងដែរ។
តាមប្រភពព័ត៌មាននៅក្នុងបណ្តាញសង្គមបាន ឲ្យដឹងថា ស្រ្តីជាកូនក្រមុំគឺជាអ្នកជំនួញដែលមានទ្រព្យសម្បត្តិស្ដុកស្តម្ភម្នាក់ ហើយនាងជាស្រ្តីមេម៉ាយ និងមានមានកូនប្រុសអាយុ ១៤ ឆ្នាំម្នាក់ផងដែរ។ នាងបានរស់នៅជាមួយនឹងកូនកំលោះខាងលើនេះជាយូរមកហើយ រហូតនាងមានផ្ទៃពោះទៀតផង តែយ៉ាងណាក្តី ឪពុកម្តាយរបស់កូនកំលោះបានបដិសេដមិនឲ្យពួកគេរៀបការជាមួយគ្នានោះទេ ដ្បិតស្រ្តីជាកូនក្រមុំមានអាយុច្រើនពេក។
ក្រោយមកស្រ្តីជាកូនក្រមុំបានសម្រេចជូនថ្លៃបណ្ណការទៅខាងគ្រួសារកូនប្រុសជា ប្រាក់សុទ្ធ រថយន្តទំនើប ផ្ទះ ដែលសរុបជាទឹកប្រាក់គឺ ៥ លានយន់ (៧៨១ ៩៥០ ដុល្លារអាមេរិក) ទើបម្តាយឪពុកខាងកូនកំលោះសម្រេចឲ្យពួកគេរៀបការជាមួយគ្នា។ អ្នកប្រើប្រាស់បណ្ដាញសង្គម ជាច្រើនបានបញ្ចេញមតិថា នេះមិនមែនជាស្នេហពិតដែលកើតឡើងដោយទឹកចិត្តឡើយ តែវាជាស្នេហដែលកើតចេញទឹកលុយតែប៉ុណ្ណោះ៕ប្រភពមកពីhttps://khmernotes.com/news/31085
ឃាត់ខ្លួនប៉ូលីសប៉ុស្តិ៍តាខ្មៅ និងជនសង្ស័យចំនួន៥នាក់ ពាក់ព័ន្ធករណីលួចជួញដូរគ្រឿងញៀន
ខេត្តកណ្តាល ៖ មន្ត្រីនគរបាលប៉ុស្តិ៍រដ្ឋបាលតាខ្មៅម្នាក់ និងជនសង្ស័យចំនួន៥នាក់ ពាក់ពន្ធ័រឿងជួញដូរគ្រឿងញៀន ត្រូវបានកម្លាំងកងរាជអាវុធហត្ថក្រុងតាខ្មៅ ដឹកនាំដោយវរសេនីយ៍ត្រី ហៀង ចន្ធី មេបញ្ជាការកងរាជអាវុធហត្ថក្រុងតាខ្មៅ ដោយមានការបញ្ជាពីសំណាក់ ឧត្តមសេនីយ៍ត្រី សំ តុលា មេបញ្ជាការកងរាវអាវុធហត្ថខេត្តកណ្តាល សម្របសម្រួលដោយលោក លាវ ស្រេង ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកណ្តាល បានចុះប្រតិបត្តិការណ៍ឃាត់ខ្លួន និងឆែរឆេរទីតាំងផ្ទះរបស់ មន្ត្រីនគរបាលប៉ុស្តិ៍រដ្ឋបាលតាខ្មៅ និងបក្ខពួក បានគ្រឿងញៀនជិត១០កញ្ចប់ មានធំ មានតូច និងវត្ថុតាងមួយចំនួនទៀត។
ហេតុការណ៍ចុះប្រតិបត្តិការណ៍បង្ក្រាបនេះ ថ្ងៃសៅរ៍ ០៤កើត ខែមាឃ ឆ្នាំរកា ព.ស ២៥៦១ ត្រូវនិងថ្ងៃទី២០ ខែមករា គ.ស ២០១៨ វេលាម៉ោង ១៥:០០នាទី នៅចំណុចភូមិកំពង់សំណាញ់ សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាល ។
មន្ត្រីកងរាជអាវុធហត្ថបានឲ្យដឹងថាជនសង្ស័យចំនួន៥នាក់ទី១ឈ្មោះ សរ រិទ្ធិយ៉ាង ភេទប្រុស អាយុ២៦ឆ្នាំ មានមុខរបរ រត់ម៉ូតូឌុប ជិះម៉ូតូ១គ្រឿង ម៉ាកសេ១២៥ ស៊េរី២០១៣ ពាក់ស្លាកលេខ ភ្នំពេញ 1PQ 5622 ទី២ឈ្មោះ ណែម ភារ៉ា ភេទប្រុស អាយុ ២៩ ឆ្នាំ មានមុខរបរ មិនពិតប្រាដ ,ទី៣ឈ្មោះ ញែម និត ភេទប្រុស អាយុ៣៧ឆ្នាំ មុខរបរ មិនពិតប្រាកដ ទី៤ឈ្មោះ ញែម ស្រីម៉ៅ ភេទស្រី អាយុ៤៤ មុខរបរ មិនពិតប្រាកដ និងទី៥ឈ្មោះ លាង វិចិត្រ ភេទប្រុស អាយុ៣២ មុខរបរ មន្ត្រីប៉ូលិសប៉ុស្តិ៍តាខ្មៅ ជិះម៉ូតូ១គ្រឿង ម៉ាក scoopy ពណ៌ ស្វាយ ពាក់ស្លាកលេខ កណ្តាល 1S 8789 ។ វត្ថុតាងចាប់យករួមមាន៖ ម្សៅក្រោមពណ៌សថ្លាសង្ស័យសារធាតុញៀន (ម៉ាទឹកកកIce) ចំនួន៨ កញ្ចប់ (មធ្យម២ តូច៦) ទូរសព្ទចំនួន២ គ្រឿង ម៉ាក SAMSUNG។
មន្ត្រីកងរាជអាវុធហត្ថបានបញ្ជាក់ថា នៅវេលាកើតហេតុខាងលើ កម្លាំងកងរាជអាវុធហត្ថ ក្រុងតាខ្មៅ បានទទួលបានការ រាយការណ៍ពីប្រជាពលរដ្ឋថាមានការចែកចាយនូវសារធាតុញៀន នៅទីតាំងខាងលើ ហើយដោយមានការសម្របសម្រួល ពីលោក លាវ ស្រេង ព្រះរាជអាជ្ញានៃសាលាដំបូងខេត្តកណ្តាល បានអនុញ្ញាត ចុះបង្ក្រាបទីតាំងនៅនិងកន្លែង។ ជនសង្ស័យ រួមនឹងវត្ថុតាងកំពុងឃាតខ្លួននៅអាវុធហត្ថក្រុងតាខ្មៅដើម្បីបន្តនីតិវិធី៕ប្រភពមកពីhttps://khmernotes.com/news/30770
ឃាត់ខ្លួនជនសង្ស័យចំនួន១០នាក់ ជាមួយនឹងគ្រឿងញៀនជាច្រើនកញ្ចប់
ស្វាយរៀង៖ នៅរសៀលថ្ងៃអង្គារ ៧កើត ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៨ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តស្វាយរៀង លោក ឧត្តមសេនីយ៍ត្រី សែ វុទ្ធី មេបញ្ជាការកងរាជអាវុធហត្ថខេត្ត បានធ្វើសន្និសីទសារព័ត៌មាន ពាក់ព័ន្ធទៅនឹងការបង្ក្រាបបទល្មើសគ្រឿងញៀន បានជាង ០៧ គីឡូក្រាម ក្នុងប្រតិបត្តិការរយៈពេលបីថ្ងៃ។ លោកឧត្តមសេនីយ៍ត្រី បានបញ្ជាក់ថា ដោយមានការដឹកនាំបញ្ជាផ្ទាល់ពី លោក នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងកងយោធពលខេមភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស លោកឧត្តមសេនីយ៍ឯក ស៊ិន សូផាន្នី មេបញ្ជាការរងទទួលផែននគរបាលយុត្តិធម៌ កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងដោយមានការសម្របសម្រួលនីតិវិធីពីលោក គង់ ច័ន្ទខេមរិទ្ធ ព្រះរាជអាជ្ញអមសាលាដំបូងខេត្ត កម្លាំងកងរាជអាវុធហត្ថខេត្តស្វាយរៀង បានបង្ក្រាបបទល្មើសគ្រឿងញៀន នៅក្រុងបាវិត ដោយឃាត់ខ្លួនជនសង្ស័យម្នាក់ ក្រោយស្តាប់ចម្លើយសារភាព កម្លាំងបានធ្វើការសហការជាមួយកម្លាំងកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងកម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ និងដោយមានការសម្របសម្រួលនីតិវិធីពីលោក សឿន មុន្នីរ័ត្ន ព្រះរាជអាជ្ញាអមសាលាដំបូងរាជធានីភ្នំពេញ។ កម្លាំងបានធ្វើការបង្ក្រាបជាបន្តបន្ទាប់រហូតឃាត់ខ្លួនជនសង្ស័យបានចំនួន ១០នាក់ ស្រីចំនួន ០៣នាក់ និងដកហូតវត្ថុតាងរួមមាន៖
១.ថ្នាំញៀន សរុបចំនួន ៧.៣៥៦,៥៤ក្រាម (៧ គីឡូ ៣៥៦,៥៤ក្រាម)
២.អាវុធខ្លីចំនួន ០២ដើម គ្រាប់ ១៥គ្រាប់ បង់០២
៣.ជញ្ជីងថ្លឹងគ្រឿងញៀនចំនួន ០២គ្រឿង
៤.រថយន្តចំនួន ០១គ្រឿង
៥.ម៉ូតូចំនួន ០១គ្រឿង
៦.ប្រាក់ដុល្លារចំនួន ៥២០ដុល្លារ ប្រាក់រៀលចំនួន ៤៥.០០០រៀល និង២.៥០០.០០០ ដុង រួមនិងសម្ភារៈប្រើប្រាស់គ្រឿងញៀនមួយចំនួនទៀត។
បច្ចុប្បន្នមន្ត្រីជំនាញកងរាជអាវុធហត្ថកំពុងបន្តនីតិវិធី៕ប្រភពមកពីhttps://khmernotes.com/news/31081
២.អាវុធខ្លីចំនួន ០២ដើម គ្រាប់ ១៥គ្រាប់ បង់០២
៣.ជញ្ជីងថ្លឹងគ្រឿងញៀនចំនួន ០២គ្រឿង
៤.រថយន្តចំនួន ០១គ្រឿង
៥.ម៉ូតូចំនួន ០១គ្រឿង
៦.ប្រាក់ដុល្លារចំនួន ៥២០ដុល្លារ ប្រាក់រៀលចំនួន ៤៥.០០០រៀល និង២.៥០០.០០០ ដុង រួមនិងសម្ភារៈប្រើប្រាស់គ្រឿងញៀនមួយចំនួនទៀត។
បច្ចុប្បន្នមន្ត្រីជំនាញកងរាជអាវុធហត្ថកំពុងបន្តនីតិវិធី៕ប្រភពមកពីhttps://khmernotes.com/news/31081
ទីស្នាក់ការធំពេក Apple ដាក់កង់ ១ ពាន់គ្រឿងឲ្យបុគ្គលិកជិះពីកន្លែងមួយទៅកន្លែងមួយ
Apple នឹងផ្ដល់កង់ដោយឥតគិតថ្លៃចំនួន ១ ០០០ គ្រឿង និងទីកន្លែងសម្រាប់ចតកង់ចំនួន ២ ០០០ កន្លែង ដល់បុគ្គលិករបស់ខ្លួន ដើម្បីប្រើប្រាស់ផ្លាស់ទីពីមួយកន្លែងទៅមួយកន្លែង នៅទីស្នាក់ការថ្មីដែលមានទំហំធំមហាសាល។
ទីស្នាក់ការថ្មីរបស់ Apple មានទំហំដល់ ៧១ ហិកតារ ហើយដើម្បីដើរពីកន្លែងចតយានយន្តទៅកាន់ការិយាល័យត្រូវប្រើពេលយ៉ាងហោចណាស់ក៏ ១០ នាទីដែរ។ ហេតុនេះហើយទើប Apple សម្រេចចិត្តផ្ដល់កង់ដល់បុគ្គលិក ដើម្បីភាពងាយស្រួល។ប្រភពមកពីhttp://news.sabay.com.kh/article/1010497#utm_campaign=onpage
ចន ច័ន្ទតារា សារភាពមានម្ចាស់ចិត្ត ក្រោយមង្គលការប្អូនស្រី
ក្រោយរៀបចំពិធីមង្គលការប្អូនស្រីពៅយ៉ាងគគ្រឹកគគ្រេងហើយ តារាសម្ដែង ចន ច័ន្ទតារា ត្រូវជាប្អូនប្រុសទី៣របស់ អ្នកនាង ចន ច័ន្ទលក្ខិណា បានសារភាពថាខ្លួនមានម្ចាស់ចិត្តរួចស្រេចហើយ នៅឡើយចាំតែថ្ងៃប្រកាសឲ្យចាស់ទុំញាតិមិត្តដឹងឮ និងចូលរោងជ័យប៉ុណ្ណោះ។
ត្បិតប្អូនពៅរៀបការសាងគ្រួសារមុនខ្លួន តែ ចន ច័ន្ទតារា បញ្ជាក់ថា វាមិនមែនជាបញ្ហាធំដុំឡើយ ព្រោះលោកជាកូនប្រុស ដូច្នេះពន្យារយូរបន្តិចក៏មិនអីដែរ ម្យ៉ាងក្នុងនាមជាបង លោកមានភារៈជួយមើលខុសត្រូវរៀបចំទុកដាក់អនាគតប្អូន ហើយការងារសព្វថ្ងៃក៏មមាញឹកណាស់ដែរ។
លោក តារា បានឲ្យដឹងថា តាមពិតខ្លួនមានម្ចាស់ចិត្តម្នាក់ដែលទាក់ទងគ្នាយូរហើយ តែមិនសូវបានជួបមុខ ព្រោះគេអាណិកជនខ្មែររស់នៅសហរដ្ឋអាមេរិក។
"សម្រាប់គម្រោងមានគ្រួសារ ខ្ញុំគិតថាប្រហែល៣ឆ្នាំទៀត។ តាមពិតទៅ ខ្ញុំមានអ្នកដែលនឹងយកជាគូអនាគតហើយ តែយើងនៅឆ្ងាយពីគ្នា យើងបានត្រឹមទាក់ទងគ្នាតាម Video Call និងការនិយាយទូរស័ព្ទជាដើម"។ លោករៀបរាប់។
ដោយសុំលាក់ឈ្មោះសិន លោកបានបង្ហើបខ្លីៗពីសាវតារបស់គូស្នេហ៍ថា ជាកូនខ្មែរដែលទៅរស់នៅ និងក្រេបជញ្ជក់យកចំណេះដឹងនៅអាមេរិកតាំងពីតូច។ សព្វថ្ងៃគេមានរបរជាម្ចាស់ហាងអាហារសម្រន់លក្ខណៈប៊ឺហ្គឺ និងភ្លៅមាន់។
ចន ច័ន្ទតារា រំលេចថា ចំណុចពិសេសដែលទាក់ចិត្តលោកឲ្យធ្លាក់ក្នុងអន្លង់ស្នេហ៍អស់រយៈពេលជាង៥ឆ្នាំនេះ ព្រោះគេជាមនុស្សម្នាក់ដែលយល់ពីលោកគ្រប់យ៉ាង និងតែងតែបារម្ភពីលោក និងគ្រួសារ ហើយតែងតែសួរសុខទុក្ខម្ដាយលោកមិនលស់ពេលណាឡើយ៕ប្រភពមកពីhttp://news.sabay.com.kh/article/1009888#utm_campaign=onpage
Yamaha ប្រកាសពីការលក់ម៉ូតូ កើនឡើងទ្វេជាពីរ
ក្រុមហ៊ុន Yamaha ប្រចាំប្រទេសកម្ពុជាបានប្រកាសថា ក្នុងឆ្នាំ ២០១៧ ការលក់ម៉ូតូរបស់ខ្លួនកើនឡើងទ្វេមួយជាពីរធៀបឆ្នាំ ២០១៦។
លោក គង់ នួន អគ្គនាយកក្រុមហ៊ុន Yamaha Motor បានឲ្យដឹងថា ការពង្រីកដៃគូចែកចាយ រួមទាំងការនាំចូលម៉ូតូថ្មីៗបន្ថែមច្រើន ជាកត្តាជំរុញដល់កំណើនការលក់ម៉ូតូ Yamaha នៅកម្ពុជា។
ទោះបីលោកមិនបង្ហាញទិន្នន័យលក់ជាក់លាក់ ក៏ដូចជាចំណែកទីផ្សារ ក្រុមហ៊ុនដាក់ការរំពឹងខ្ពស់ក្នុងឆ្នាំ ២០១៨ ការលក់ម៉ូតូ Yamaha ក៏នឹងបន្តកើនឡើងបន្ថែមទៀត និងអាចឈានទៅកាន់កាប់ចំណែកទីផ្សារលេខពីរនៅកម្ពុជា។
បើតាមប្រធានគ្រប់គ្រង Yamaha បានពង្រីកដៃគូចែកចាយបាន ២៣ កន្លែង និងបន្តរកដៃគូសហការបន្ថែមទៀត។
លោកគង់ នួន បានបញ្ជាក់ដូច្នេះថា៖ "យើងគ្មានគម្រោងលក់ផ្ទាល់ទេ គឺយើងចង់ធ្វើការជាមួយដៃគូរបស់យើង ដើម្បីជំរុញការលក់ម៉ូតូ Yamaha"។
លោក គង់ នួន ថ្លែងថា៖ "យើងឲ្យតម្លៃខ្ពស់លើដៃគូសហការរបស់យើង ដើម្បីនាំផលិតផលម៉ូតូរបស់យើងចូលក្នុងទីផ្សារអ្នកប្រើប្រាស់"។
ទោះបីយ៉ាងណា លោកលើកឡើងថា ដៃគូទាំងអស់ក៏អាចនាំម៉ូតូប្រេនដទៃមកលក់ ដោយសារក្រុមហ៊ុនយល់ឃើញស្ថានភាពជាក់ស្ដែង។
ថ្មីៗនេះ Yamaha ទើបតែបញ្ចេញលក់ម៉ូតូម៉ូដែលថ្មីមួយទៀតគឺ QBIX ដែលជាម៉ូដែលថ្មីសន្លាងមួយទៀតក្នុងត្រកូលរបស់ Yamaha។
លោកគង់ នួនប្រាប់ថា អតិថិជនត្រូវការម៉ូដែលប្លែកៗតាមវិវត្តន៍សង្គម ទើបក្រុមហ៊ុនបានខិតខំអភិវឌ្ឍទាំងបច្ចេកវិទ្យា និងការច្នៃប្រឌិតរូបរាងម៉ូតូថ្មីៗ ដើម្បីឆ្លើយតបតាមចំណូលចិត្តរបស់អ្នកប្រើប្រាស់៕ប្រភពមកពីhttp://news.sabay.com.kh/article/1010884#utm_campaign=onpage
ខ្សែប្រយុទ្ធ West Brom ខ្លោចចិត្តសម្រក់ទឹកភ្នែក ក្រោយធ្វើឲ្យកីឡាករ Everton បាក់ឆ្អឹង
ខ្សែប្រយុទ្ធ West Brom កីឡាករ Salomon Rondon រំជួលចិត្តខ្លាំងរហូតដល់សម្រក់ទឹកភ្នែកខ្លួនឯង ក្រោយឈូសយកបាល់ពីក្រោយ ខ្សែបម្រើ James McCarthy របស់ Evertonដែលបានបណ្តាលឲ្យកោងខ្មងជើងដូចដងសន្ទូច និង បាក់ឆ្អឹង ក្នុងជំនួបយប់មិញ។ នេះបើតាម The Sun។
ការប្រកួតត្រូវពន្យារពេលប្រហែល១០នាទី នៅពេលក្រុមគ្រូពេទ្យ ប្រញឹកប្រញ៉ាប់ដាក់ខ្យល់អុកស៊ីសែនឲ្យ James McCarthy មុនបញ្ជូនចេញពីទីលាន។ ខ្សែបម្រើ វ័យ២៨ឆ្នាំ របស់ Everton ត្រូវបានគ្រូពេទ្យបញ្ជាក់ថា បានបាក់ឆ្អឹងខ្មងជើង និង ឆ្អឹងកជើង។
ហេតុការណ៍ដ៏រន្ធត់នេះបានកើតឡើង នៅពេលដែល McCarthy ព្យាយាមរារាំងបាល់ពីការស៊ុតរបស់ ខ្សែប្រយុទ្ធ West Brom ខណៈ Rondon ទាត់មួយទំហឹងជើងចូកទាំងបាល់ទាំងជើងមនុស្ស ដោយអចេតនា។ ក្រោយឃើញគូបដិបក្ខ ដួលស្រែករោទិ៍ដូចគោលើវាលស្មៅ Rondon ខ្សឹកខ្សួលដល់ស្រក់ទឹកភ្នែក និង បានរត់តាមហ្រ្វង់កា ដើម្បីលួងលោមលើកទឹកចិត្ត ពេលក្រុមគ្រូពេទ្យដាក់អុកស៊ីសែនសែង McCarthy ចេញពីទីលាន៕ប្រភពមកពីhttp://news.sabay.com.kh/article/1009654#utm_campaign=onpage
Monday, January 22, 2018
រូបសាកព្រះកេសទេវតាទាំង៥ លើខ្នង Zlatan មានអត្ថន័យដូចម្ដេច?
Zlatan Ibrahimovic ខ្សែប្រយុទ្ធរបស់ Manchester United បានបន្ថែមរូបសាក់ទៀតហើយនៅខាងក្រោយខ្នង ដោយពេលនេះគឺសាក់ពេញខ្នងតែម្ដងគ្មានចន្លោះកន្លែងណាទេ។
កីឡាករសញ្ជាតិស៊ុយអែតបានបង្ហាញរូបសិល្បៈសាក់ថ្មី លើបណ្ដាញសង្គម Twitter របស់ខ្លួនកាលពីម្សិលមិញ និងសរសេរភ្ជាប់ថា៖ "សិល្បៈល្អបំផុត"។ ទល់នឹងពេលនេះ Zlatan មានរូបសាក់១៥ប្រភេទហើយលើដងខ្លួន បើនិយាយពីផ្នែកខាងក្រោយគឺសុះសាច់អស់ហើយ។
យ៉ាងណាជារឿងចាប់អារម្មណ៍មួយ ក្នុងចំណោមរូបសាក់នៅខាងក្រោយខ្នងរបស់ Ibrahimovic គេឃើញមានរូបព្រះកេសទេវតាទាំង៥ ដែលគេសាក់ជាយូរមកហើយ និងជារូបសាក់បែបព្រះពុទ្ធសាសនាពេញនិយមមួយ។ តើរូបនោះមានអត្ថន័យដូចម្ដេច? បើតាមការពន្យល់រូបនោះតំណាងឲ្យធាតុទាំង៥ មាន ខ្យល់ ទឹក ភ្លើង ញាណ និង មេឃ។ ចំពោះជំនឿគេជឿថា អាចជួយឲ្យទប់ស្កាត់ពីជំងឺ ឬបញ្ហាផ្សេងៗតាមផ្លូវងងឹត។
កាលពីឆ្នាំ២០១៥ Zlatan Ibrahimovic ក៏ធ្លាប់បង្ហាញរូបសាក់ជាឈ្មោះអក្សរខ្មែរ "លីដា ឈើយ" និងអក្សរជាច្រើនប្រទេសផ្សេងទៀតនៅលើខ្លួន តែសាក់ទាំងនោះអាចលុបវិញបាននិងតំណាងឲ្យឈ្មោះមនុស្ស១៥នាក់រងគ្រោះដោយសារអត់ឃ្លាន។ មូលហេតុនៃការសាក់លើកនោះគឺ គឺដើម្បីគាំទ្រដល់កម្មវិធីស្បៀងអាហារពិភពលោក (WFP) របស់អង្គការសហប្រជាជាតិ៕ប្រភពមកពីhttp://news.sabay.com.kh/article/1010200#utm_campaign=onpage
Man Utd បង្ហាញមុខ Sanchez និង Arsenal បង្ហាញមុខ Mkhitaryan រៀងខ្លួន
Manchester United ឲ្យ Henrikh Mkhitaryan ទៅ Arsenal ជាថ្នូរនឹងការចុះហត្ថលេខាយកតារាឆ្នើម Alexis Sanchez ជាផ្លូវការ។
Sanchez ដែលមានវ័យ២៩ឆ្នាំបានចុះហត្ថលេខា ៤ឆ្នាំកន្លះ ដោយទទួលបានថ្លៃនឿយហត់ ១៤លានផោនក្នុងមួយឆ្នាំ (ប្រាក់ដុលក្រោយបង់ពន្ធរួច)។ កីឡាករសញ្ជាតិឈីលីអាចលេងប្រកួតរបស់ Man Utdទល់នឹង Yeovil Town នៅ FA Cup បាន។
ខ្សែប្រយុទ្ធកម្ពស់ទាប មាឌមាំ ស៊ុតបញ្ចូលទី៨០គ្រាប់ឲ្យ Arsenal ចាប់តាំងផ្ទេរពី Barcelona ក្នុងតម្លៃ៣០លានផោនកាលពីឆ្នាំ២០១៤។ ប្រភពពី Goal ឲ្យដឹងថាក្រុមកាំភ្លើងធំដែលជាអតីតអាណាព្យាបាលនឹងទទួលបាន២០លានផោនពីការផ្ទេរនេះ។
ចំពោះ Mkhitaryan វិញ បានបង្ហាញមុខក្នុងឈុត Arsenal នៅថ្ងៃតំណាលគ្នាជាមួយ Sanchez។ ខ្សែបម្រើសញ្ជាតិអាមេនី ធ្លាប់ជាកម្លាំងសំខាន់របស់ Man Utd ប៉ុន្តែមួយរយៈចុងក្រោយបានធ្វើឲ្យលោក Mourinho បាត់បង់ទំនុកចិត្ត និងបានលេងជម្រើសដំបូងតិចតួចបំផុត៕ប្រភពមកពីhttp://news.sabay.com.kh/article/1010404#utm_campaign=onpage
ក្ដៅៗ Sir Alex ទៅស្វាគមន៍ Sanchez ដោយផ្ទាល់
បើតាមការចុះផ្សាយរបស់សារព័ត៌មាន Metro អតីតអ្នកចាត់ការក្លឹបបិសាចក្រហម លោក Alex Ferguson ក្នុងថ្ងៃនេះ បានទៅធ្វើការស្វាគមន៍ខ្សែប្រយុទ្ធ Alexis Sanchez ដែលអាចនឹងចូលរួមជាមួយក្លឹបក្នុងពេលឆាប់ៗខាងមុខ។
លោក Ferguson ត្រូវបានគេប្រទះឃើញថា បានដើរចេញពីឡានមួយ រួចធ្វើដំណើរទៅកាន់ឡានមួយទៀត ដែលសារព័ត៌មាន Metro អះអាងថា ជាឡានដែលដឹក កីឡាករឈីលី Sanchez ដែលទើបតែចេញពីសណ្ឋាគារ Lowry ក្នុងទីក្រុង Manchester។ ក្រោយដើរទៅដល់ឡាននោះ អតីតអ្នកចាត់ការ ត្រូវបានគេមើលឃើញថា បានឈរជិតទ្វារ ហើយធ្វើការនិយាយស្វាគមន៍ទៅកាន់ Sanchez។
នេះជាភស្តុតាងថ្មីទៀតដែលបញ្ជាក់ថា ការផ្ទេររបស់ Sanchez ទៅ Manchester United កាន់តែជិតរួចរាល់។ កាលពីម្សិលមិញ មានរបាយការណ៍ជាច្រើនដែលថា ខ្សែប្រយុទ្ធឈីលីបានទៅពិនិត្យសុខភាពនៅក្លឹបបិសាចក្រហម។ លើសពីនេះ មានទាំងរូបថតបែកធ្លាយមួយសន្លឹកទៀតផងអំពី ខ្សែប្រយុទ្ធរូបនេះស្ថិតក្នុងឈុតក្លឹប Manchester United៕ប្រភពមកពីhttp://news.sabay.com.kh/article/1010329#utm_campaign=onpage
សាលាសិល្បៈហ្វូណន បើបង្រៀនជំនាញសិល្បៈ ឥតគិតថ្លៃ៣ខែ នៅទីតាំងថ្មី
សាលាសិល្បៈហ្វូណន ពេលនេះបានប្ដូរទីតាំងថ្មីហើយ ដោយក្នុងថ្ងៃបើកឲ្យដំណើរការនៃទីតាំងថ្មីនោះ ស្ថាបនិកនៃសាលាសិល្បៈបុរាណមួយនេះ បានប្រកាសថា នឹងបង្រៀនជំនាញសិល្បៈជាច្រើនទម្រង់ ដោយមិនគិតថ្លៃ ចំនួន៣ខែ។
ទីតាំងថ្មីដែលសាលាសិល្បៈហ្វូណនបើកនោះ គឺស្ថិតនៅលើដំបូលអគារមជ្ឈមណ្ឌលសិល្បៈ និងសិប្បកម្មវត្តភ្នំ ដែលដំបូងឡើយសាលាមួយនេះ ស្ថិតនៅឯសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈហៅ សាលារចនា។ មូលហេតុដែលនាំឲ្យសាលាសិល្បៈហ្វូណន សម្រេចប្ដូរទីតាំងថ្មីនេះ លោកស្រី លីម បុប្ផា ស្ថាបនិកនៃសាលាមួយនេះបញ្ជាក់ឲ្យដឹងថា ក៏ព្រោះតែទីតាំងចាស់នៅឯសាលារចនា គ្មានទីតាំងដើម្បីបន្តសកម្មភាព គួបផ្សំ លោក ជំទាវ ញ៉ែម មរកត ប្រធានមជ្ឈមណ្ឌលសិល្បៈ និងសិប្បកម្មវត្តភ្នំ ឃើញពីការលំបាក ហើយមានចិត្តជួយអភិរក្ស និងលើកស្ទួយដល់សិល្បៈវប្បធម៌ជាតិផងនោះ ទើបលោកជំទាវបានអនុញ្ញាតឲ្យសាស្ត្រាចារ្យនៃសាលាសិល្បៈហ្វូណន នាំសិស្សទាំងអស់មកបង្រៀនលើទីតាំងអគារលោកជំទាវផ្ទាល់តែម្ដង។
នៅពេលដែលទទួលបានទីតាំងថ្មី មានលក្ខណៈធំទូលាយ ហើយជាកន្លែងប្រមូលផ្ដុំភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិជាច្រើនផងនោះ តាងនាមឲ្យសាលាទាំងមូល លោកស្រី លីម បុប្ផា រួមទាំងលោកគ្រូអ្នកគ្រូគ្រប់រូប បានសម្ដែងការត្រេកអរជាខ្លាំង និងប្ដេជ្ញាថា នឹងខិតខំបង្រៀនដល់សិស្សានុសិស្សឲ្យបានល្អប្រសើរ ដើម្បីផ្ទេរជំនាញសិល្បៈទាំងនោះទៅក្មេងជំនាញក្រោយ។
តាមការលើកឡើងរបស់លោកស្រី លីម បុប្ផា សាលាសិល្បៈហ្វូណន មានបង្រៀនសិល្បៈខ្មែរបុរាណជាច្រើនទម្រង់មាន ភ្លេង ខ្លុយ របាំ និងការស្លៀកពាក់ជាដើម។ សាលាមួយនេះបានដំណើរការតាំងពីឆ្នាំ ២០១០ បង្រៀនដោយសាស្ត្រាចារ្យជំនាញមកពីសាលាវិចិត្រសិល្បតែម្ដង។ បច្ចុប្បន្នមានសិស្សជាង៥០នាក់ហើយ ដោយការបង្រៀនធ្វើឡើងនៅថ្ងៃអាទិត្យ ពីម៉ោង៨ ឮព្រឹក ដល់ ម៉ោង ១១ ព្រឹក ។
ដូចបានរៀបរាប់ខាងលើ សិស្សដែលមានបំណងចង់រៀនជំនាញសិល្បៈដូចរៀបរាប់ខាងលើ មិនថា ខ្មែរ ឬជនបរទេសនោះទេ អាចទាក់ទងមកសាលាសិល្បៈហ្វូណន សាលានៅចាំស្វាគមន៍ជានិច្ច៕ប្រភពមកពីhttp://news.sabay.com.kh/article/1009963#utm_campaign=onpage